លឿនមែន! មិនដល់កន្លះខែផង ឥណ្ឌាចាក់វ៉ាក់សាំងកូវីដ១៩ បាន ៣លាននាក់ លឿនជាងគេក្នុងពិភពលោក - TrueID

លឿនមែន! មិនដល់កន្លះខែផង ឥណ្ឌាចាក់វ៉ាក់សាំងកូវីដ១៩ បាន ៣លាននាក់ លឿនជាងគេក្នុងពិភពលោក

January 30, 2021

ឥណ្ឌា៖ក្រសួងសុខាភិបាលឥណ្ឌាបានប្រាប់ឱ្យដឹងថា ប្រទេសឥណ្ឌាបានចំណាយពេលត្រឹមតែ ១៣ ថ្ងៃប៉ុណ្ណោះ ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងលើមនុស្សចំនួន៣ លាននាក់ ដែលលឿនជាងគេបំផុតនៅលើពិភពលោក បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកប្រើពេល ១៨ថ្ងៃ អ៊ីស្រាអែលប្រើពេល ៣៣ថ្ងៃ និងអង់គ្លេសប្រើពេល ៣៦ថ្ងៃ ដើម្បីចាក់វ៉ាក់សាំងឱ្យមនុស្សបាន ៣លាននាក់។

ជាក់ស្ដែង គេមើលឃើញថា មូលហេតុដែលនាំឱ្យប្រទេសឥណ្ឌានាំមុខគេក្នុងការចាក់វ៉ាក់សាំង គឺដោយសារដំណើរការគ្រប់គ្រងនៃអ្នកទទួលវ៉ាក់សាំងមានភាពរលូនហើយពួកគេគ្មានភាពស្ទាក់ស្ទើរក្នុងការទទួលវ៉ាក់សាំង។

គួរជម្រាបដែរយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ប្រទេសឥណ្ឌាក៏ជាប្រទេសដែលមាននាក់ចាក់លឿនបំផុតក្នុងចំនួនមនុស្ស១លាននាក់ និង ២លាននាក់ដំបូងដែរ ហើយបច្ចុប្បន្នកំពុងចាក់ឱ្យបុគ្គលិកពេទ្យ និងបុគ្គលិកបម្រើការក្នុងវិស័យផ្សេងៗទៀត៕

ទិដ្ឋន័យរបស់ក្រសួងសុខាភិបាល
ទិដ្ឋន័យរបស់ក្រសួងសុខាភិបាល
ទិដ្ឋន័យរបស់ក្រសួងសុខាភិបាល
ទិដ្ឋន័យរបស់ក្រសួងសុខាភិបាល
ទិដ្ឋន័យរបស់ក្រសួងសុខាភិបាល
ទិដ្ឋន័យរបស់ក្រសួងសុខាភិបាល
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...