សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​ រួម​គ្នា​ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​ដល់​សាលារៀនទាំងអស់ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឲ្យ​សិស្សានុសិស្សជាង​​ ៣៩,០០០ នាក់​អាច​ចូល​រៀន​វិញ​ប្រកប​ដោយ​សុវត្ថិភាព​ - TrueID

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​ រួម​គ្នា​ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​ដល់​សាលារៀនទាំងអស់ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ឲ្យ​សិស្សានុសិស្សជាង​​ ៣៩,០០០ នាក់​អាច​ចូល​រៀន​វិញ​ប្រកប​ដោយ​សុវត្ថិភាព​

January 11, 2022

ភ្នំពេញ៖នៅ​ថ្ងៃទី​១០ ខែ​មករា​ ឆ្នាំ​២០២២ ក្រុមហ៊ុន ព្រីនស៍ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជារួម​ជា​មួយ​នឹង​​ អង្គការ​ភ្លែន​អន្តរជាតិ​​កម្ពុជា​ បានដាក់ចេញជាផ្លូវការនូវការ​​អនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ​និង​ លោក​ជំទាវឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​​កីឡា ​ក្នុង​វិទ្យាល័យ​​ ហ៊ុន​សែន​ វាល​រេញ ស្រុក​ព្រៃ​នប់ នៃខេត្ត​ព្រះសីហនុ​។​

ក្នុងកម្មវិធីនេះដែរឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖

សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​ ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​
សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​ ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​

យោង​តាម​ប្រសាសន៍​របស់ ​លោក​ជំទាវឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​​កីឡាទាំង​គ្រូបង្រៀន​និង​សិស្សានុសិស្ស​តម្រូវ​ឲ្យ​អនុវត្ត​តាម​វិធាន​ការការពារ​ ដូចជា​​ការ​លាង​ដៃ​ឲ្យបាន​ញឹក​ញាប់​ ការ​រក្សាគម្លាត​និង​ការ​ពាក់​ម៉ាស់ជា​ដើម​ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។

លោក​ជំទាវ​បាន​បន្ត​ថា​៖

ជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាន​លើកឡើងនៅ​សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ២០២១​​ ក្រសួង​អប់រំ យុវជននិង​​កីឡាបាន​អនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ ។​

ឯកឧត្តម​បាន​បន្ត​ថា​៖

សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​ ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​
សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​ ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​

តាម​រយៈ​ការ​ចាប់​ផ្តើម​ជំហាន​ដំបូង​របស់​ខ្លួន​​ក្នុង​ឆ្នាំ​ថ្មី​ក្នុង​យុទ្ធនាការ​ «ត្រឡប់ទៅសាលារៀនវិញ» ​នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន​ដើរតួនាទី​យ៉ាង​សកម្ម​​ក្នុង​ការ​ចូល​រួម​ចំណែកពង្រឹង ​និង​ផ្តល់​ភាព​អង់អាច​ ដល់​​​​​សិស្សានុសិស្សកម្ពុជា ​ដើម្បី​​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​អនាគត​ដ៏​ប្រសើរ​មួយ​ ហើយ​តួនាទី​​ដ៏​សំខាន់នេះ​​ត្រូវ​បាន​មើល​ឃើញ​តាម​រយៈ​​​ការ​ផ្តល់​អាហារូបករណ៍ ចេនហ្ស៊ីដល់សិស្ស​កម្ពុជា​ចំនួន​៤០០​នាក់ ​​ដែល​ជា​កម្មវិធី​ដ៏​លេចធ្លោ​មួយ​​ក្នុង​ចំណោម​​​កិច្ច​ផ្តួច​​ផ្តើម​ដទៃទៀត​របស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប 

លោកCliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖

លោក​ យី គឹម​ថាន ​នាយក​ប្រចាំ​ប្រទេស​ស្តីទី​នៃ​ អង្គការ​​ភ្លែន​អន្តរជាតិកម្ពុជា បាន​មាន​ប្រសាសន៍​ថា៖

សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​ ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​
សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប និង​អង្គការ​ភ្លែន​អន្តរជាតិ​​ ផ្តល់​​ជំនួយ​​បរិក្ខារ​លាង​ដៃ​​

អំពីក្រុមហ៊ុនព្រីនស៍ហូល ឌីង គ្រុប (PrinceHolding Group)

ព្រីនស៍ហូលឌីង គ្រុប  (Prince Holding Group)គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជា ដែលមាន  ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង បម្រើសេវាអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជារួមមានក្រុមហ៊ុនPrince Real EstateGroup, ក្រុមហ៊ុនPrince Huan Yu Real Estate Group, ធនាគារPrince Bank, ក្រុមហ៊ុនអាកាសចរណ៍CambodiaAirways, ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍ​វិស័យអចលនទ្រព្យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈនិងវិស័យ​ប្រណិតភាពនៃជីវិត ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេសដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការ​ចូលរួម​នាពេល​អនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ត្រូវបានរំពឹងថានឹងដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មនិងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ីសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានកសាង​មូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់លំហូរមូលធនក្នុងស្រុកនិងអន្តរជាតិ។សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែងសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបកំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍ និង​លំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខ ​ដែលនឹង​ក្លាយជា​គម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជាក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប មាន​គោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់តំបន់ទាំងមូល។គម្រោងនេះស្ថិតនៅ​ទីតាំង​យ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល១០នាទី ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលក្នុង​គោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ៕

អំពី អង្គការភ្លែន​អន្តរជាតិ

អង្គការភ្លែនអន្តរជាតិ គឺជាអង្គការដែលផ្តោតលើការអភិវឌ្ឍនិងមនុស្សធម៌ ដោយជួយលើកកម្ពស់ដល់សិទ្ធិកុមារ និងសមភាព​ចំពោះក្មេងស្រី។ យើងនៅតែបន្តប្រឹងប្រែងទាំងអស់គ្នា​ដើម្បីទិសដៅថ្មី ដែលផ្តោតសំខាន់លើសិទ្ធិកុមារនិងសមភាពសម្រាប់ក្មេងស្រីដោយ​​ធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រក៏ដូចជាដៃគូនានារបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០​ឆ្នាំ​នៅទូទាំងពិភពលោកកម្មវិធីរបស់អង្គការអង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រដល់ក្មេងស្រីនិងក្មេងប្រុសឱ្យបានចូលរៀន ចូលរួម​ក្នុងការដឹកនាំការសម្រេចចិត្ត និងតស៊ូ​ប្រឹង​ប្រែង​ហើយបានចាប់ផ្តើមដំណើរ​ការ​ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ2002។

នៅខែតុលា ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា ​បានបើកដំណើរការយុទ្ធសាស្រ្ត​រយៈពេល​៥ឆ្នាំទៅមុខទៀតនោះមានចំនួន៤រួមមាន៖

(១) ការចាប់ផ្តើមជាមួយសុខភាពល្អ –ការរួមបញ្ចូលកម្មវិធីអាហារូបត្ថម្ភកម្មវិធីការគាំពារនិងអភិវឌ្ឍន៍កុមារតូច និងទឹកស្អាត និងអនាម័យ​ដើម្បីធានាថាក្មេងស្រីនិងក្មេងប្រុសមានការចាប់ផ្តើមដោយយុត្តិធម៌នៅក្នុងជីវិត និងអាចធ្វើការជ្រើសរើសដោយសេរី និងព័ត៌មាន​អំពីរាង​កាយ​របស់ពួកគេ។

(២)កិច្ចការពារជំនាន់ថ្មី – ផ្តោតទៅលើOCSE,អ្នកស្រឡាញ់ភេទដូចគ្នា,CEFM, កុមារដែលទុកចោលរួមទាំង​កម្មវិធីឆ្លងដែនដើម្បីរក្សាកុមារជាពិសេសក្មេងស្រីនិងយុវជនឱ្យមានសុវត្ថិភាព។

(៣) ការរៀនមួយជីវិតដោយផ្តោតលើIQE ការអភិវឌ្ឍ​ជំនាញ និងជំនាញជីវិត​រួមទាំងសុខភាពផ្លូវភេទ​និងសុខភាពបន្តពូជនិងសិទ្ធិដើម្បីធានាថាកុមារជាពិសេសក្មេងស្រី និងស្រ្តីវ័យក្មេង​ទទួលបានចំណេះដឹងជំនាញនិងទំនុកចិត្តដែលពួកគេត្រូវការដើម្បីសម្រេចបាននូវសិទ្ធិរបស់ពួកគេនិងឈានដល់សក្តានុពលពេញលេញ។

(៤)ភាពដឹកនាំរបស់ក្មេងស្រី –ការពង្រឹងសមត្ថភាពនិងភាពជាអ្នកដឹកនាំភាពជាពលរដ្ឋសកម្ម​និងការចូលរួម​របស់​ប្រជាពលរដ្ឋធានាថាក្មេងស្រីនិងស្រ្តីវ័យក្មេងមានចំណេះដឹងជំនាញនិងទំនុកចិត្តដើម្បីជោគជ័យ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...