បិទខ្ទប់ផ្សារក្រុងព្រៃវែងបណ្ដោះអាសន្ន បន្ទាប់ពីមានអាជីវករវិជ្ជមានកូវីដ១៩ - TrueID

បិទខ្ទប់ផ្សារក្រុងព្រៃវែងបណ្ដោះអាសន្ន បន្ទាប់ពីមានអាជីវករវិជ្ជមានកូវីដ១៩

September 28, 2021

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្ន ផ្សារក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីមានអាជីវករលក់ដូក្នុងផ្សារក្រុងព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បាននឹងកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកមកធ្វើតេស្តរកមេរោគកូវីដ១៩៕

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...