ខេត្តព្រៃវែង- ត្បូងឃ្មុំ៖ បន្ទាប់ពីមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បិទខ្ទប់រាជធានីភ្នំពេញ និង ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែឧសភា ដោយបន្តបិទខ្ទប់ចំពោះតំបន់ណា ដែលជាតំបន់ក្រហមមានការចម្លងខ្លាំងនៃវីរុសកូវីដ១៩ ដោយជំនួសវិញដោយវិធានការរបស់គណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង គណៈអភិបាលនៃ ភូមិសាស្ត្រខេត្តកណ្តាល។
ជាមួយគ្នានោះដែរ យោងតាមការបញ្ជាក់ពីអភិបាលខេត្តព្រៃវែង លោក ជា សុមេធី បានឱ្យដឹងនៅលើផេកហ្វេសប៊ុករបស់លោក ដូច្នេះថា៖ ចំពោះអ្នកដែឡធ្វើដំណើរមកពីបណ្តារាជធានីខេត្តផ្សេងៗ ចូលមកកាន់ទឺកដីខេត្តព្រៃវែង ដាច់ខាងត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងត្រូវពិនិត្យយកសំណាក។
ទន្ទឹមនឹងនោះដែរ កាលពីថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១នេះ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដូច្នេះថា៖ពលរដ្ឋគ្រប់រូបដែលមានបំណងត្រឡប់មកភូមិដ្ឋាន ឬមកធ្វើការឬមកលេងសាច់ញាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត។