ភ្នំពេញ៖ មុនេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ០៥នាក់ ក្នុងចំណោមកម្មករនិងកម្មការនី ១៤៣នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីន ហាវ ស៊ុន ខេមបូឌា (រោងចក្រ ហុងអ៊ិន) អាសយដ្ឋាន អគារ ១១០១A ផ្លូវលេខ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យ៉ាងណាមិញដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕