ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន ជួយដល់គ្រួសារដែលខ្វះខាតក្នុងកំឡុងវិបត្តិសកល! - TrueID

ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន ជួយដល់គ្រួសារដែលខ្វះខាតក្នុងកំឡុងវិបត្តិសកល!

September 13, 2021

ភ្នំពេញ៖ដើម្បីចូលរួមចំណែកក្នុងការសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលកំពុងតែរងគ្រោះ ខ្វះខាតក្នុងកំឡុងពេលវិបត្តិសកលនេះ ក្រុមហ៊ុន សាមសុងបានចូលរួមជាមួយហាងលក់គ្រឿងអេឡិចត្រូនិច Bluetronics បរិច្ចាគនូវអង្ករចំនួន ១០០ តោន ជួយដល់ក្រុមគ្រួសារកម្ពុជាទូទាំងប្រទេស។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង តែងតែបង្កើតនិងចូលរូមនូវយុទ្ធនាការសប្បុរសធម៌សង្គមនានា ក្នុងរយៈកាលកន្លងមកក្នុងគោលបំណងផ្តល់ឱ្យកុមារ និងប្រជាជនកម្ពុជានូវភាពរីកចម្រើននិងមានភាពកាន់តែប្រសើរឡើង។ សកម្មភាពទាំងអស់នេះ គឺបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៥ មកម្លេះ និងបានបន្តរហូតដល់បច្ចុប្បន្ននេះ។ 

ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន
ក្រុមហ៊ុន សាមសុង បានសហការជាមួយ Bluetronics បរិច្ចាគអង្ករ ១០០ តោន

សម្រាប់ពេលនេះ ចាប់តាំងពីមានវិបត្តិរោគរាលដាលជាសកលមកយើងសង្កេតឃើញថា មានគ្រួសាររាប់ពាន់កំពុងតែជួបនូវការលំបាក ក៏ដូចជាបាត់បង់នូវចំណូលបាត់បង់ការងារ ដែលធ្វើឱ្យជីវភាពរបស់ពួកគេទទួលរងនូវការលំបាក ប៉ះពាល់ដល់ការរស់នៅជាពិសេសគឺកូនតូចៗរបស់ពួកគេតែម្តង។ 

តាមរយៈសេចក្តីស្រឡាញ់ ក្តីបារម្ភ ក្រុមហ៊ុន សាមសុងបានសហការជាមួយដៃគូរបស់ខ្លួនចូលរួមបរិច្ចាគនូវអង្ករចំនួន ១០០ តោនដល់គ្រួសារដែលរងការលំបាក ដើម្បីជួយសម្រួលដល់ជីវភាពពួកគេបានមួយកម្រិតឬមួយគ្រាផងដែរ។ 

គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌សង្គមដែលក្រុមហ៊ុនសាមសុង តែងតែធ្វើ និងកំពុងធ្វើនាពេលនេះគឺ ចង់ឱ្យប្រជាជនកម្ពុជាទាំងអស់មានស្នាមញញឹមមានការតស៊ូ មានក្តីសង្ឃឹម និងផ្តល់នូវផលវិជ្ជមានដល់សហគមន៍ដល់សង្គមនិងដល់ប្រទេសកម្ពុជា ផងដែរ។ 

គ្រួសារ សាមសុង ទាំងអស់ សូមក្រើនរំឮក និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់ កុំភ្លេចចូលរួមនូវវិធានការសុខាភិបាល ៣ កុំ ៣ ការពារក៏ដូចជាចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតប្រព័ន្ធភាពសុំាក្នុងសហគមន៍ប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះទាំងអស់គ្នា៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...