លេងភ្លើងដូចក្លឹប ហើយដាក់អក្សរមិនត្រឹមត្រូវ មានអី សមត្ថកិច្ចឃាត់ខ្លួនលេង - TrueID

លេងភ្លើងដូចក្លឹប ហើយដាក់អក្សរមិនត្រឹមត្រូវ មានអី សមត្ថកិច្ចឃាត់ខ្លួនលេង

January 5, 2022

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានបុរសជាអ្នកប្រកបរបរបើកបរកង់បីឥណ្ឌាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងអប់រំចំពោះការដាក់ភ្លើងរញ៉េរញ៉ៃ ស្កេកស្កះនៅជុំវិញកង់បីផងដែរ។

ដោយឡែក យោងតាម ការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថាបុរសម្នាក់នោះដែលបានបើកបរ កង់បីឥណ្ឌា ដាក់ភ្លើង និងសរសេរអក្សរមិនត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ បានធ្វេីការឃាត់ដើម្បីដកភ្លើង និងអក្សរចេញ និងបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះផងដែរ​។

យ៉ាងណាមិញ មហាជនក៏បានសរសើរទៅកាន់ចំណាត់ការរបស់សមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ ដែលបានអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន ចំពោះអ្នកដែលប្រព្រឹត្តខុសចំពោះច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សូមចូលទស្សនារូបភាពខាងក្រោម៖

អ្នកបើកបរ និងកង់បីឥណ្ដា
អ្នកបើកបរ និងកង់បីឥណ្ដា
កង់បីឥណ្ដា
កង់បីឥណ្ដា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...