ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ ម៉ៃឡូ! - TrueID

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ ម៉ៃឡូ!

May 9, 2022

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ម៉ៃឡូ បានបញ្ចប់ដោយជោគជ័យ។ ការប្រកួតបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន៨ប្រភេទ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសីវាយកូនឃ្លីលើតុ តេក្វាន់ដូ WTF និងតេក្វាន់ដូ ITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករកីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលបានអញ្ជើញមកពី ២៥ រាជធានី-ខេត្តទូទាំងប្រទេស។

ជាលទ្ធផល ក្រុមកីឡាករមកពីខេត្តប៉ៃលិន បានឈ្នះមេដាយមាសច្រើនជាងគេ ពោលគឺសរុប ១១ មេដាយ ក្នុងនោះ មាស៨ និងសំរឹទ្ធិ៣ លើម្ចាស់ផ្ទះរាជធានីភ្នំពេញ ដែលរកបានមេដាយសរុប ១២ ប៉ុន្តែឈ្នះមេដាយមាសតែ៤ ប្រាក់៥ និងសំរឹទ្ធិ៣ ឯខេត្តស្ទឹងត្រែងវិញ​ រកបានមេដាយសរុប ១៣ មាស៣ ប្រាក់៦ និងសំរឹទ្ធិ៤។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖

ម៉ៃឡូ សូមអបអរសាទរចំពោះអត្តពលិកវ័យក្មេងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងពេលប្រកួតដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ទំនួលខុសត្រូវលើខ្លួនឯង និងអនុវត្តតាមច្បាប់នៃការប្រកួតបានយ៉ាងល្អប្រសើរ។យើងជឿថា «កីឡា គឺជាគ្រូដ៏អស្ចារ្យ» ហើយកុមារ ​នឹង «រីកចម្រើនជាមួយកីឡា» ។ កីឡា បានបង្រៀនកុមារ​ឲ្យយល់ដឹងអំពីគុណតម្លៃ​និងជំនាញដែលអាចជួយពួកគេឲ្យទទួលបានភាពជោគជ័យក្នុងអាជីព និង​ជីវិតរបស់ពួកគេ។

ម៉ៃឡូ ពិតជាមានមោទនភាពណាស់ដែលបានចូលរួមលើកម្ពស់សុខភាពនិងផ្តល់អាហារូបត្ថម្ភល្អៗដល់កុមារនៅកម្ពុជាដោយយកចិត្តទុកបំផុតតាំងពីឆ្នាំ២០១៧ មក។ នេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់Nestlé ក្នុងការបង្កើនគុណភាពជីវិត សម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះនិងសម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារដែលមានគុណភាព»៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...