ដំរីជាច្រើនក្បាល ត្រូវគេធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយ​តោ​មួយ​ក្បាលងាប់ក្នុងសួនសត្វដោយសារកូវីដ១៩ដែរ - TrueID

ដំរីជាច្រើនក្បាល ត្រូវគេធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយ​តោ​មួយ​ក្បាលងាប់ក្នុងសួនសត្វដោយសារកូវីដ១៩ដែរ

June 10, 2021

ឥណ្ឌា៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរ​បានឲ្យដឹងថា សត្វដំរីចំនួន ២៨ក្បាលត្រូវបានគេធ្វើតេស្តរកជំងឺកូវីដ-១៩ នៅដែនជម្រកសត្វព្រៃមួយនៅ​ភាគខាង​ត្បូង​​ប្រទេសឥណ្ឌា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានសត្វតោអាស៊ីដ៏កម្រមួយក្បាលបានស្លាប់​ដោយសារ​វីរុស​នេះ​។ 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីករណីស្លាប់ដំបូងរបស់សត្វដោយសារជំងឺកូវីដ១៩ នៅសួនសត្វ​មួយ​នៅ​ក្នុង​រដ្ឋ Tamil Nadu កាលពីខែដើមខែមិថុនានេះ។

សត្វដែលស្លាប់ខាងលើ គឺជាសត្វតោមួយក្បាលក្នុងចំណោមសត្វតោ ០៩ក្បាលដទៃទៀតដែលត្រូវបានគេតេស្ត​ឃើញ​វិជ្ជមានកាលពីពេលកន្លងទៅ។អនុរក្សសត្វព្រៃនៅតំបន់អភិរក្ស Mudumalai នៅភាគខាងត្បូងរដ្ឋ Tamil Nadu បានប្រាប់ AFP នៅថ្ងៃពុធនេះថា «បន្ទាប់ពីសត្វតោនៅសួនសត្វបានធ្វើតេស្តវិជ្ជមាន យើងត្រូវបានគេស្នើ​សុំឱ្យធ្វើតេស្តសត្វដំរីទាំងអស់ ដើម្បីជាវិធានការការពារទុកជាមុន»។បើតាមការគូសបញ្ជាក់របស់អាជ្ញាធរបានឲ្យដឹងថា សំណាកច្រមុះ និងរន្ធគូថត្រូវបានគេយកពីដំរីចំនួន ២៨ក្បាល រួម​ទាំងកូនគោពីរក្បាលផងដែរកាលពីថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឥណ្ឌា នៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេស៕

ប្រភព៖ AFP New Agency

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...