ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ តាមរយៈការធ្វើតេស្តរហ័ស​ - TrueID

ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ តាមរយៈការធ្វើតេស្តរហ័ស​

May 29, 2021

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៦នាក់ តាមការធ្វើតេស្តរហ័យ (Rapid Test) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ អ្នកដំណើរមកពីរាជធានីភ្នំពេញចំនួន០៣នាក់ អ្នកប៉ះពាល់អ្នកវិជ្ជមានដែលមកពីរាជធានីភ្នំពេញចំនួន ០២នាក់ និងកម្មកររោងចក្រហួលរោងចក្រវ៉ាឡុង និងរោងចក្រខាលីនតុន(ភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម)ចំនួន ១៩នាក់ និងអ្នកប៉ះពាល់កម្មការិនីរោងចក្រ(វ៉ាឡុង និងខាងលីនតុន) ចំនួន ០២នាក់។

ទន្ទឹមនឹងនេះ ដើម្បីចូលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩បន្ថែមទៀត រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាងមួយអ្នកវិជ្ជមាន ដែលមានរាយនាមទាំងនេះសូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត​ ដើម្បីពិនិត្យសុខភាពនិងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ។

ចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងរបស់ខេត្ដនីមួយៗខាងក្រោម៖

  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ
  សេចក្តីប្រកាស រដ្ឋបាលខេត្តកំពង់ធំ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...