ឥណ្ឌា៖ នាពេលថ្មីៗនេះ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនៅឯពិធីមង្គលការមួយក្នុងទីក្រុង Etawah រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដោយសារតែកូនក្រមុំស្រាប់តែគាំងបេះដូងដួលស្លាប់បាត់បង់ជីវិតមួយរំពេចនៅអំឡុងពេលរៀបការ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីដែលជាកូនក្រមុំមានឈ្មោះ Surbhi បានគាំងបេះដូងដួលស្លាប់នៅនឹងមុខភ្ញៀវបន្ទាប់ពីផ្លាស់ប្ដូរកម្រផ្កាជាមួយនឹងកូនកំលោះឈ្មោះ Manoj Kumar ដែលជាផ្នែកមួយនៃប្រពៃណីសាសនាហិណ្ឌូ។ ភ្លាមៗនោះដែរ គេបានហៅគ្រូពេទ្យនៅក្នុងភូមិម្នាក់មកកន្លែងកើតហេតុ ក៏ប៉ុន្ដែគាត់មិនអាចជួយសង្គ្រោះនាងបានទេ។
ទន្ទឹមនឹងនេះ ដោយមិនចង់បញ្ឈប់កម្មពិធីមង្គលការទាំងកណ្ដាលទីក្រុមគ្រួសារទាំងសងខាងបានមូលមតិគ្នាបន្ដកម្មពិធី ដោយជំនួសកូនក្រមុំ មកជាប្អូនស្រីរបស់នាងឈ្មោះ Nisha។ ខណៈពីធីកំពុងបន្ដដំណើរការ សាកសពរបស់នាង Surbhiត្រូវបានរក្សាទុកនៅក្នុងបន្ទប់ដាច់ដោយឡែកមួយ ហើយបន្ទាប់ពីចប់សព្វគ្រប់ សាកសពនាងត្រូវបានបូជាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Daily Mail