ទាំងយប់ បុរសម្នាក់ ជាមេធាវី បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូត្រេះ - TrueID

ទាំងយប់ បុរសម្នាក់ ជាមេធាវី បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូត្រេះ

August 3, 2021

ព្រះសីហនុ៖ កាលពីពេលថ្មីៗនេះ មានបុរសម្នាក់បានលង់ទឹកសមុទ្របាត់ខ្លួននៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ ដោយពេលនេះគឺសមត្ថកិច្ចបានចេញប្រតិបត្តិការតាមរកទាំងយប់។

ដោយឡែក រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថានៅវេលាម៉ោង ០៨ និង៣០ នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ នៃការស្វែងរកបុរសម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីចុះលេងទឹកសមុទ្រ ដោយសារទឹករលកខ្ពស់ តាំងពីវេលាម៉ោង ១៦ និង ៣០នាទីល្ងាច នៅចំនុចឆ្នេរអូរត្រេះ១ ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះខាងលើនេះ កំពុងបន្តធ្វើដោយមានការចូលរួមសហការពីក្រុមអ្នកមុជទឹក របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកមុជទឹកស្ម័គ្រចិត្តកោះរ៉ុងផងដែរ។

គួរបញ្ជាក់ដែរថាជនរងគ្រោះខាងលើ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេធាវី មានទីលំនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុក្នុងបេសកកម្មការងារ និងទេសចរណ៍។

ប្រភព និងរូបភាពដោយ៖ រដ្ឋបាលខេត្តព្រះសីហនុ

សូមចូលទស្សនារូបភាពខាងក្រោម៖

   ឯកឧត្តម គួច ចំរើន ចុះបញ្ជាដឹកនាំបញ្ជាដោយផ្ទាល់
   ឯកឧត្តម គួច ចំរើន ចុះបញ្ជាដឹកនាំបញ្ជាដោយផ្ទាល់
ទិដ្ឋភាពនៅនឆ្នេរអូត្រេះ
ទិដ្ឋភាពនៅនឆ្នេរអូត្រេះ
   ឯកឧត្តម គួច ចំរើន ចុះបញ្ជាដឹកនាំបញ្ជាដោយផ្ទាល់
   ឯកឧត្តម គួច ចំរើន ចុះបញ្ជាដឹកនាំបញ្ជាដោយផ្ទាល់
   ឯកឧត្តម គួច ចំរើន ចុះបញ្ជាដឹកនាំបញ្ជាដោយផ្ទាល់
   ឯកឧត្តម គួច ចំរើន ចុះបញ្ជាដឹកនាំបញ្ជាដោយផ្ទាល់
សកម្មភាពជ្រមុជទឹករកបុរសដែលបាត់ខ្លួន
សកម្មភាពជ្រមុជទឹករកបុរសដែលបាត់ខ្លួន
សកម្មភាពជ្រមុជទឹករកបុរសដែលបាត់ខ្លួន
សកម្មភាពជ្រមុជទឹករកបុរសដែលបាត់ខ្លួន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...