​ថ្ងៃនេះ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ក្បែរ ៥ពាន់នាក់ - TrueID

​ថ្ងៃនេះ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ក្បែរ ៥ពាន់នាក់

May 26, 2022

បាងកក៖ ក្រសួង​សុខាភិបាលថៃ​នៅ​​ព្រឹកថ្ងៃព្រហស្បតិ៍នេះ ​​បានរាយការណ៍ពីករណី​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន ៣៧នាក់​បន្ថែម​ទៀតនិង​មាន​​អ្នកឆ្លង​ថ្មី ៤,៩២៤នាក់ ​ក្នុង​រយៈពេល ២៤ ម៉ោងចុងក្រោយ។នេះបើតាមប្រភពព័ត៌មាន Bangkok Post។ 

ដោយឡែក បើធៀបជាមួយ​របាយការណ៍កាលពីព្រឹកថ្ងៃ​ពុធកន្លងទៅប្រទេសថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៣៣នាក់ និង​អ្នកឆ្លងចំនួន ​៥,០១៣នាក់។ នៅថ្ងៃដដែលក៏មានអ្នកជំងឺចំនួន ៥,៥៦០នាក់ផងដែរត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ​។

​គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ​ថៃមានអ្នកឆ្លងកូវីដ១៩សរុប ៤,៤២៩,៦៧៤នាក់ ស្លាប់សរុប ២៩,៨៨១នាក់ និងជាសះស្បើយសរុប ៤,៣៥៣,១៩៨នាក់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...