រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២០ ខែមិថុនាឆ្នាំ២០២២ បុរី វីលៀម(BOREY WILLIAMS) និង ក្រុមហ៊ុន លក់គ្រឿងសង្ហាររឹមល្បីឈ្មោះមកពីអាមេរិក គឺក្រុមហ៊ុន Ashely FurnitureHomestore Cambodia និងក្រុមហ៊ុន ដេគ័រ ស៊ីមផ្លិច (ខេមបូឌា) (Simplex Cambodia) បានចុះកិច្ចព្រមព្រៀងសហការណ៍គ្នាលើអនុស្សរណយោគយល់ដើម្បីជួយជំរុញការរស់នៅឲ្យកាន់តែមានភាពទាន់សម័យរក្រោមរូបភាពការប្រើប្រាស់គ្រឿងសង្ហារឹមប្រណិត ជាមួយនឹងការចំណាយកាន់តែទាបពីក្រុមហ៊ុនគ្រឿងសង្ហារឹមដៃគូរ Ashley Furniture និង ក្រុមហ៊ុន ដេគ័រម៉ាកSIMPLEXដោយការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសជូនទៅកាន់អតិថិជនទាំងអស់របស់បុរីវីលៀមក្នុងការទិញគ្រឿងសង្ហាររឹម និងទិញកញ្ចប់ដេគ័រណាមួយពីក្រុមហ៊ុនដៃគូរសហការណ៏ខាងលើ។
ការចុះកិច្ចព្រមព្រៀងនៃអនុស្សរណយោគយល់ នេះត្រូវបានធ្វើឡើងនៅសណ្ឋាគារSofitel PhnomPenh ក្រោមការចូលរួមពីសំណាក់លោករិទ្ធ រ៉ាវិទូ (Mr. RITH RAVITOU) នាយប្រត្តិបត្តិរងរបស់បុរី វីលៀម និងលោក ម៉ាន់ពន្លឺពេជ្រ ប្រធានគ្រប់គ្រងផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ashely Furniture Homestore និងលោក កែវ ពិសិដ្ឋ ប្រធានផ្នែកអភិឌ្ឍន៍ពានិជ្ជកម្មរបស់ក្រុមហ៊ុនស៊ីមផ្លេច (Simplex) រួមទាំងប្រធានផ្នែកផ្សេងៗទៀតមកពីតំណាងក្រុមហ៊ុនទាំងបីចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះ។
ចាប់ពីថ្ងៃនេះចុះព្រមព្រៀងនេះ អតិថិជនទាំងអស់របស់បុរីវីលៀមមិនត្រឹមទទួលបានផ្ទះដែលមានម៉ូតស្អាតៗរួមទាំងតម្លៃសមរម្យតែក៏ទទួលបានការបញ្ចុះតម្លៃពិសេសចំនួន ១៥ភាគរយរាល់ការទិញផលិតផលសំភារៈដាក់នៅក្នុងផ្ទះឬដេគ័រ ពីក្រុមហ៊ុន Ashely Furniture Home Store Cambodia ក្រុមហ៊ុនដេគ័រ Simplex និងក្រុមហ៊ុននាគព័ន្ធ ហូមសេនធឺ Neak Poan Home Center ផងដែរ។
នៅក្នុងកម្មវិធីនោះដែរ លោក រិទ្ធ រ៉ាវិទូ (Mr.RITH RAVITOU ជានាយកប្រតិបត្តិរង របស់បុរី វីលៀម បានលើកឡើងថា
ទន្ទឹមនឹងនោះលោក ម៉ាន់ ពន្លឺពេជ្រប្រធានគ្រប់គ្រងផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Ashely FurnitureHomestore បានអោយដឹងដែរថា
នៅក្នុងកម្មវិធីនោះផងដែរតំណាងមកពីក្រុមហ៊ុន SimplexCambodia គឺលោក កែវ ពិសិទ្ធិជានាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន បានលើកឡើងថា
បុរី វីលៀមដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថីឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទីនិង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។
សូមបញ្ជាក់ដែរថាបុរី បុរី វីលៀម ជាបុរីដែលមានម៉ូតផ្ទះស្អាតបែបអាមេរិកកាំងដំបូងគេដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រចុះពីមហាវិថីឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើបអុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញហើយក្រុមហ៊ុន Ashely Furniture Homestore ជាក្រុមហ៊ុនលក់សំភារៈគ្រឿងសង្ហាររឹមលេខ១មកពីអាមេរិកដែលមានវត្តមាននៅកម្ពុជាហើយកំពុងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជននៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានានិងក្រុមហ៊ុន Simplex Cambodia ជាក្រុមហ៊ុនដេគ័រផ្នែកខាងក្នុងផ្ទះដូចជាដេគ័រផ្ទះបាយ បន្ទប់គេង បន្ទប់ការិយាល័យ និងកន្លែងផ្សេងៗទៀតទៅតាមតម្រូវការរបស់អ្នកដែលបច្ចុប្បន្ននេះក្រុមហ៊ុននេះបានទទួលការដេគ័រទូចង្រ្កានទូតាំង ទូសម្លៀកបំពាក់ និងទូផ្សេងៗជាមួយគំរោងបុរីធំៗជាច្រើនក្នុងបណ្ដាលរាជធានីភ្នំពេញ និង បណ្ដាលខេត្តមួយចំនួនជាង ៣០០០ ផ្ទះមកហើយនៅក្នុងប្រទេសកម្ពុជា។