ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ មានវិជ្ជមានកូវីដ១៩ និងរកឃើញអ្នកពាក់ព័ន្ធជិត៦០នាក់នៅស្រុកពារាំង ខេត្តព្រៃវែង - TrueID

ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ មានវិជ្ជមានកូវីដ១៩ និងរកឃើញអ្នកពាក់ព័ន្ធជិត៦០នាក់នៅស្រុកពារាំង ខេត្តព្រៃវែង

April 21, 2021

ខេត្តព្រៃវែង៖ ស្ត្រីម្នាក់ជាកម្មការិនីរោងចក្រ ស្តារឡៃថ៍ អឺតែរឹល មេនូហ្វេកឆឺរីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NGស្ថិតនៅឃុំវិហារសួគ៍ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ត្រូវបានមន្ត្រីសុខាភិបាល ធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ និងត្រូវបានអាជ្ញាធរស្រុកពារាំង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងយកសំណាកអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជិត ៦០នាក់ ទៅធ្វើតេស្តរកវីរុសកូវីដ១៩។    

យោងតាមការឱ្យដឹងពីលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឱ្យដឹងថា៖ មានកម្មការិនីម្នាក់ដែលបម្រើការងារនៅរោងចក្រ7NG ឈ្មោះ ឌឿន ចន្ធា អាយុ២៣ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំងខេត្តព្រៃវែង បានឆ្លងកូវីដ-១៩ ហើយអ្នកដែលពាក់ព័ន្ធជាមួយកម្មការិនីរូបនេះតាមព័ត៌មានបឋម គឺមានចំនួនជិត៦០នាក់ដែលរួមដំណើរក្នុងរថយន្តជាមួយគ្នានឹងក្រុមគ្រួសារ ៩នាក់ទៀតត្រូវបានអាជ្ញាធរយកទៅធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។

ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
រោងចក្រដែលស្រ្តីខាងលើធ្វើការ
រោងចក្រដែលស្រ្តីខាងលើធ្វើការ

លោកហ៊ី ធួក បានឱ្យដឹងទៀតថា៖កម្មការិនីដែលមានវិជ្ជមានកូវីដ១៩នេះ បានចូលធ្វើការនៅរោងចក្រ 7NG កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ហើយកាលពីថ្ងៃទី៣១ ខែមីនាគាត់បានទៅភ្នំពេញ ដើម្បីពិនិត្យឈាម នៅមន្ទីរពេទ្យមេត្រីទី២ ដើម្បីចូលធ្វើការនៅរោងចក្រ7NG ដោយរោងចក្រគេតម្រូវឱ្យពិនិត្យឈាមដើម្បីចូលធ្វើការងារ

លោកបន្តទៀតថា៖ 

លោក​ ហ៊ី ធួក បានបញ្ជាក់បន្ថែមថា៖​ ចំពោះភូមិដែលគាត់រស់នៅអាជ្ញាធរបានចុះអប់រំណែនាំប្រជាពលរដ្ឋឱ្យនៅក្នុងផ្ទះគឺមិនឱ្យចេញក្រៅភូមិទេ។ ចំណែកឯរថយន្តរកស៊ីដឹកទំនិញផ្សេងៗគឺអនុញ្ញាតឱ្យធម្មតា។ប៉ុន្តែអាជ្ញាធរស្រុកបានត្រៀមមន្ត្រីសុខាភិបាលកងកម្លាំងដែលពាក់ព័ន្ធទាំងអស់ដើម្បីរួចរួមគ្នាទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដោយមានមន្ត្រីសុខាភិបាលប្រចាំការនៅក្នុងភូមិនេះតាមដានសុខភាពរបស់ពលរដ្ឋដែលបានធ្វើចត្តាឡីស័កហើយបើមានករណីវិជ្ជមានណាមួយនឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

ហើយលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានប៉ះពាល់ជាមួយកម្មការិនីដែលឆ្លងកូវីដ-១៩នេះត្រូវប្រញាប់រួសរាន់ទៅធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យឱ្យបានត្រឹមត្រូវនិងសូមប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នូវវិធានការ «៣កុំ និង៣ការពារ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ៕

ប្រភព៖ Fresh News

ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...