អភិបាលរដ្ឋ Georgia បានបដិសេធសំណើរបស់លោក Trump ដើម្បីជួយលុបចោលលទ្ធផលនៃការបោះឆ្នោត - TrueID

អភិបាលរដ្ឋ Georgia បានបដិសេធសំណើរបស់លោក Trump ដើម្បីជួយលុបចោលលទ្ធផលនៃការបោះឆ្នោត

December 7, 2020

អន្តរជាតិ៖ កាលពីថ្ងៃសៅរ៍កន្លងទៅ អភិបាលរដ្ឋ Georgia លោក Brian Kemp បានច្រានចោលនូវសំណើររបស់លោកប្រធានាធិបតីម្ចាស់ផ្ទះ Trump ឲ្យបដិសេដលទ្ធផលបោះឆ្នោតក្នុងរដ្ឋមួយនេះ។

  លោក Brian Kemp
  លោក Brian Kemp

នៅក្នុងបណ្ដាញសង្គម Twitter លោក Trumpក៏បានសរសេរផងដែរថាខ្ញុំនឹងឈ្នះការបោះឆ្នោតនេះ​ បើអភិបាលរដ្ឋGeorgia លោក BrianKemp បដិសេដលទ្ធផលបោះឆ្នោតក្នុងរដ្ឋមួយនេះហើយសារ៉េលទ្ធផលជាថ្មី។ លោក Trumpដែលបានបដិសេធមិនទទួលស្គាល់លោកប្រធានាធិបតីJoeBiden ដែលជាប្រធានាធិបតីជាប់ឆ្នោតនៅតែបន្តអះអាងដោយគ្មានភស្តុតាងថា ការលួចបន្លំសន្លឹកឆ្នោតបានកើតឡើងនៅរដ្ឋ Georgia និងរដ្ឋដទៃទៀត។

លោក Trump 
លោក Trump 

លោកបន្តទៀតថាលេខាធិការនៃរដ្ឋ និងមន្ត្រីរៀបចំការបោះឆ្នោតទូទាំងសហរដ្ឋអាមេរិកមិនបានរាយការណ៍អំពីករណីនៃការបន្លំសន្លឹកឆ្នោតដែលរីករាលដាលទេមិនថាការបោះឆ្នោតដោយផ្ទាល់ឬតាមរយៈ mail-in។ លោក Trump បានធ្វើដំណើរទៅកាន់រដ្ឋ Georgia នៅយប់ថ្ងៃសៅរ៍ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់លោកSens Kelly Loeffler និងលោក David Perdue ដែលនឹងប្រឈមមុខនឹងការបោះឆ្នោតនៅថ្ងៃទី ៥ខែមករាដែលនឹងកំណត់ការគ្រប់គ្រងព្រឹទ្ធសភា៕

ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...