តូក្យូ៖ យ៉ាងហោចណាស់ ស្ពានបាក់ស្រុត និងទឹកទន្លេបានហូរច្រាំងទន្លេ ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានបោកបក់ភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ដោយគេបានរាយការណ៍មកថា ប្រជាជនចំនួន ២សែន នាក់ត្រូវបានជម្រុញឱ្យជម្លៀសចេញ ខណៈដែលអាជ្ញាធរបានព្រមានអំពីទឹកជំនន់ដ៏គ្រោះថ្នាក់មួយនេះ។
ជាក់ស្តែងខ្សែវីដេអូទូរទស្សន៍បានបង្ហាញពីភក់នៃដើមឈើដែលបាក់បានបោកបក់ ទៅក្នុងតំបន់លំនៅឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យជន់ខ្លាំង ដែលអ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno បានប្រាប់អ្នកយកព័ត៌មានថា មនុស្សពីរនាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។
អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យ នៃភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសជប៉ុន និងកន្លែងផ្សេងទៀត ដោយសារតែបរិយាកាសឡើងកម្តៅក្តៅជាងមុន។។
យ៉ាងណាមិញ វាបានបង្កឲ្យមាន ភ្លៀងធ្លាក់ខ្លាំងក្នុងឆ្នាំ ២០២១ ផងដែរ ឱ្យមានការបាក់ដី ដ៏បំផ្លិចបំផ្លាញ នៅក្នុងទីក្រុងរមណីយដ្ឋានកណ្តាល Atami ដែលបានសម្លាប់មនុស្ស ២៧ នាក់។ ហើយនៅឆ្នាំ ២០១៨ ទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្សជាង ២០០ នាក់នៅភាគខាងលិចប្រទេសជប៉ុន៕
ប្រភព៖ straitstimes
សូមទស្សនារូបភាពខាងក្រោម៖