ភ្នំពេញ៖ ជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ ដូចជាបងប្អូនបានដឹងមកហើយថា ក្រុមហ៊ុនស្មាតហ្វូន vivo គឺជាស្លាកសញ្ញាមួយដែលកំពុងទទួលបាននូវការចាប់អារម្មណ៌ និងមានប្រជាប្រិយភាពខ្លាំងទៅលើស្មាតហ្វូនរបស់ខ្លួន។
អ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ ជាមួយនឹងការបង្ហាញខ្លួនរបស់ស្មាតហ្វូន vivo V Series បន្ទាប់ក៏ខិតជិតមកដល់ហើយដែរ។គ្រួសារនៃត្រកូល vivo V Series គឺជាស្មាតហ្វូនដែរស្ថិតនៅក្នុងលំដាប់ថ្នាក់បង្គួរមួយដែលតែងតែផ្តល់ជាមួយនឹង ចំណាប់អារម្មណ៌ខ្លាំងចំពោះអ្នកប្រើប្រាស់ មិនថាទៅលើរូបរាងបច្ចេកវិទ្យា ប្រព័ន្ធប្រតិបត្តិការ កាមេរ៉ា គឺសុទ្ធសឹងតែមានសមត្ថភាពខ្ពស់នឹងប្រកបដោយភាពច្នៃប្រឌិត។
យ៉ាងណាម៉ិញដោយសារតែឃើញថា បច្ចុប្បន្នស្មាតហ្វូនគឺជាតម្រូវការដ៏ចាំបាច់ដូច្នេះក្រុមហ៊ុន vivo ក៏បានត្រៀមបញ្ចេញជាមួយនឹងស្មាតហ្វូននៃត្រកូលV Series បន្ទាប់vivo V23e ដែលនឹងធ្វើការបើកសម្ពោធជាផ្លូវការនាថ្ងៃទី27 ខែវិច្ឆិកាឆ្នាំ2021 នេះដែលមានការ Live ផ្ទាល់ចេញពីផេកផ្លូវការរបស់vivo នឹងនៅលើកញ្ចក់ទូរទស្សន៌ហង្សមាស HDTV នៅវេលាម៉ោង6:00 យប់ដល់ម៉ោង 8:00 យប់។
នៅក្នុងព្រឹត្តិការដ៏អស្ចារ្យនេះដែរ ក៏មានការចូលរួមពីសំណាក់តារាជាច្រើនដួង ដែលមានដូចជា តារាតំណាងដែលជា KOL របស់ vivoលោក ឈិន ឈឿន / លោក រៀន ថត /លោក វីយ៉ារ៉ូ និង កញ្ញា ជីមមី ម៉េង ព្រមទាំងតារាប្រចាំផលិតកម្ម រស្មី ហង្សមាស លោក នី រតនា / កញ្ញា សុខ សីឡាលីន / កញ្ញា វី ឌីណែត និង លោក ទេព ពិសិដ្ឋ។
សម្រាប់អ្នកដែលធ្វើការចូលរួមទស្សនាការ Liveដោយគ្រាន់តែធ្វើការចូលរួមComment នឹងមានឱកាសឈ្នះរង្វាន់ជាមួយនឹងកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានដូចជា៖ ស្មាតហ្វូន vivo V23e ចំនួន 3រង្វាន់ /ប្រអប់កាដូV23e ចំនួន 20រង្វាន់ /កាសTWS ចំនួន7រង្វាន់ និងកាតាបស្ពាយចំនួន 30រង្វាន់៕