ឯកឧត្តម​ គួច​ ចំរើន ចេញសារបន្ទាន់ ករណីបុរសជនជាតិនីហ្សេរីយ៉ា​ម្នាក់ ​កើតជំងឺអ៊ុតស្វា​ បានរត់គេចពី​ថៃ ​ចូលមកកាន់ខេត្តព្រះសីហនុ - TrueID

ឯកឧត្តម​ គួច​ ចំរើន ចេញសារបន្ទាន់ ករណីបុរសជនជាតិនីហ្សេរីយ៉ា​ម្នាក់ ​កើតជំងឺអ៊ុតស្វា​ បានរត់គេចពី​ថៃ ​ចូលមកកាន់ខេត្តព្រះសីហនុ

July 23, 2022

កម្ពុជា៖នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម​ គួច​ ចំរើន​ ​អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានចេញសារជាបន្ទាន់មួយស្តីពីករណីបុរសជនជាតិនីហ្សេរីយ៉ា​ ម្នាក់ដែល​កើតជំងឺអ៊ុតស្វា​បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ​ ចូលមកកាន់ខេត្តព្រះសីហនុ។

ក្នុងសារសម្លេងនោះដែរ អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់​អាជ្ញាធរស្រុកមន្ទីរទេសចរណ៍ មន្ទីរការងារ ដែលពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រង ដោយ​ស្មារតីទទួលខុសត្រូវ​និងយកចិត្តទុកដាក់ក្នុងករណីបានឃើញ បានដឹងព័ត៌មាននេះនៅកន្លែងណា សូមរាយការណ៍​មកសុខាភិបាលដើម្បីចាត់វិធានការ​​គ្រប់គ្រងបញ្ហាសុ​ខភាពឱ្យបានលឿនបំផុត។

ដូច្នេះសូមមន្ទីរអង្គភាព ដែលមានការពាក់ព័ន្ធការគ្រប់គ្រងមនុស្ស អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងករណីនេះ៕

សូមស្តាប់សារសម្លេង របស់ឯកឧត្តម​ គួច​ ចំរើន​ ​អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ ខាងក្រោមនេះ៖

ឯកឧត្តម​ គួច​ ចំរើន ចេញសារបន្ទាន់
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...