បន្ទាយមានជ័យ៖ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥រួមជាមួយថ្នាក់ដឹកនាំខេត្ត លោកអភិបាលក្រុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមេបញ្ជារការកងកម្លាំងចម្រុះទាំងអស់អញ្ជេីញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
នៅខណៈពេលនេះ ជំនន់ទឹកភ្លៀងបានជន់លិចតំបន់មួយចំនួនតំបន់វាលទំនាប បើក្នុងករណីមានភ្លៀងធ្លាក់នៅបន្តបទៀតជំនន់ទឹកភ្លៀង និងកើនឡើងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែតផងដែរ។
សូមបញ្ជាក់ផងដែរថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១និងដូសទី២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយកម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម ២៤ម៉ោងលើ២៤ម៉ោងគ្រប់បណ្តាគោលដៅឈរជើងសម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរដើម្បីឆ្លើយតបទៅ នឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា៕