នាពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ - TrueID

នាពេលខាងមុខនេះ ខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ

September 19, 2022

កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង នឹងរៀបចំនូវព្រឹត្តិការណ៍បុណ្យ​អុំទូក អកអំបុក សំពះព្រះខែ ដែលជាប្រពៃណីទំនៀមទម្លាប់​ នាពេលខាងមុខ។  នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា នៅក្នុងព្រះរាជពិធីបុណ្យ​អុំទូកនេះ នៅខេត្តកំពង់ឆ្នាំង នឹងរៀបចំតែងលម្អ ភ្លើងពណ៌ ភ្លើងបំភ្លឺ តាមដងផ្លូវ នឹងរៀបចំនូវព្រឹត្តិការណ៍មួយបន្ថែមទៀត ដើម្បីបង្កើនការសប្បាយរីករាយជូនប្រជាពលរដ្ឋ និង ទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ឱ្យមកលេងកាន់តែច្រើន នៅក្នុងខេត្តកំពង់ឆ្នាំង ។

ការរៀបចំតំបន់ទាក់ទាញ តាមផ្លូវពីផ្សារលើទៅផ្សារក្រោម ដែលហៅថាតំបន់ត្រជាក់ ក្រៅពីនោះ ក៍បានរៀបចំ ការប្រគុំតន្រ្តី និង កន្លែងសប្បាយៗមួយចំនួនបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ទៀតថា តាមការរំពឹងទុក ក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យ អុំទូកអកអំបុកសំពះព្រះខែ ខេត្តកំពង់ឆ្នាំង នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋមកលេងកំសាន្តពីគ្រប់ទិសទីជាច្រើនដូចនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលកន្លងមកផងដែរ៕

ប្រភព៖ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...