ជាងកាត់សក់របស់សម្តេចតេជោ ហ៊ុន សែន ឆ្លងកូវីដ១៩ - TrueID

ជាងកាត់សក់របស់សម្តេចតេជោ ហ៊ុន សែន ឆ្លងកូវីដ១៩

July 1, 2021

រាជធានីភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងបញ្ហារីករាលដាលកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវលោកពិបាករកជាងកាត់សក់ខ្លាំងណាស់ ដោយសារតែជាងកាត់សក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឆ្លងវីរុសកូវីដ១៩។

ទោះបីយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី លោកមិនបានបញ្ជាក់ថា ជាងកាត់សក់នោះ​ បានទៅប៉ះពាល់ឆ្លងកូវីដពីប្រភពណានោះទេ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលដែលសម្តេច ថ្លែងសារពិសេសទាក់ទិននឹងស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា ខណៈសម្តេចដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការដាក់ចេញនូវចំណាត់ការ និងវិធានការការពារ និង ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ និង វីរុសបំប្លែងថ្មីដែលមានប្រភពមកពីប្រទេសឥណ្ឌា ជាដើម៕

សម្តេចតេជោ ហ៊ុន សែន រូបភាព៖ ហ្វេសប៊ុក Samdech Hun Sen
សម្តេចតេជោ ហ៊ុន សែន រូបភាព៖ ហ្វេសប៊ុក Samdech Hun Sen
សម្តេចតេជោ ហ៊ុន សែន រូបភាព៖ ហ្វេសប៊ុក Samdech Hun Sen
សម្តេចតេជោ ហ៊ុន សែន រូបភាព៖ ហ្វេសប៊ុក Samdech Hun Sen
សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...