គ្រោះរអិលបាក់ដីដ៏ធំមួយ បានធ្វើឱ្យដាច់កំណាត់ផ្លូវនៅតាមជ្រលងភ្នំជាពីរក្នុងរដ្ឋកាលីហ្វ័រញ៉ា - TrueID

គ្រោះរអិលបាក់ដីដ៏ធំមួយ បានធ្វើឱ្យដាច់កំណាត់ផ្លូវនៅតាមជ្រលងភ្នំជាពីរក្នុងរដ្ឋកាលីហ្វ័រញ៉ា

January 30, 2021

អាមេរិក៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ព្យុះដ៏ធំមួយបានបោកបក់មកកាន់រដ្ឋកាលីហ្វ័រញ៉ាបណ្តាលឱ្យមានការរអិលបាក់ដីយ៉ាងធំ និងធ្វើឱ្យដាច់កំណាត់ផ្លូវល្បឿនលឿនលេខ១ ជាពីរ ដែលវាស្ថិតនៅតាមបណ្តោយឆ្នេរនៃជ្រលងភ្នំភាគខាងត្បូង Bigsur ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។

គ្រោះរអិលបាក់ដីនេះបានហូរនាំយកមកជាមួយនូវ​​កម្ទេចកម្ទី និងទឹកជំនន់ពីជ្រលងភ្នំហូរកាត់ផ្លូវបណ្តាលឱ្យវាដាច់ចេញពីគ្នាតែម្តង រួចក៏បន្តហូរចាក់ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។យ៉ាងណាមិញ ហេតុការណ៍ខាងលើមិនបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួសនោះទេ ហើយអ្នកដំណើរដែលបម្រុងនឹងបើកឆ្លងកាត់ផ្លូវខាងលើនេះត្រូវបានបញ្ចៀសឱ្យជិះផ្លូវកាត់ផ្សេង។ ដោយឡែក អាជ្ញាធរនៅមិនទាន់បានបញ្ជាក់ពីទំហំខូចខាតនិងរយៈពេលដែលផ្លូវនេះអាចជួសជុលរួចនៅឡើយទេ៕

ទិដ្ឋភាពនៃការរអិលបាក់ដី ដែលធ្វើឱ្យដាច់កំណាត់ផ្លូវល្បឿនលឿនលេខ ១ ជាពីរ នៅរដ្ឋកាលីហ្វ័រញ៉ា

ផ្លូវល្បឿនលឿនលេខ ១ ស្ថិតនៅតាមបណ្តោយឆ្នេរនៃជ្រលងភ្នំភាគខាងត្បូង Big sur ជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...