ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់ការដាក់តាំងលក់រថយន្ដនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ។
នៅក្នុងសេចក្ដីជូនដំណឹងខាងលើ រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបថា ដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌ សម្រេចដាក់ចេញគោរការណ៍ ៣ ចំណុចដូចតទៅ៖
១. មិនអនុញ្ញាតឲ្យមានការដាក់តាំងលក់ និងចតរថយន្ដគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈជាដាច់ខាត ចាប់ពីពេលនេះតទៅ។
៣. រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល ០៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីឲ្យលោក-លោកស្រី យករថយន្ដចេញពីទីតាំងខាងលើនេះជាកំហិត។
៣. ក្នុងករណីលោក-លោកស្រី នៅតែមិនអនុវត្ដតាមសេចក្ដីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាលខណ្ឌដូនពេញទេ នោះរដ្ឋបាលខណ្ឌដូនពេញនឹងចុះអនុវត្ដវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្ដិលោក-លោកស្រីឡើយ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតាខាងក្រោមនេះ៖
ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ