ចប់បាត់! អាមេរិកគ្រោងចង់លុប កម្មវិធី TikTok ចេញពីវេទិកា Play Store និង App Store ខែក្រោយនេះ - TrueID

ចប់បាត់! អាមេរិកគ្រោងចង់លុប កម្មវិធី TikTok ចេញពីវេទិកា Play Store និង App Store ខែក្រោយនេះ

June 30, 2022

បរទេស៖ ស្នងការ FCC បានអំពាវនាវឱ្យ Apple និង Google ដក TikTok ចេញពីហាងកម្មវិធីរបស់ពួកគេ ដោយប្រដូចវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមទៅនឹងឆ្កែចចកនៅក្នុងសម្លៀកបំពាក់ចៀម។

លោក Brendan Carr ដែលជាស្នងការ FCC មកពីគណបក្សសាធារណរដ្ឋនៅថ្ងៃអង្គារបានសរសេរសំបុត្រមួយទៅកាន់នាយកប្រតិបត្តិ Apple លោក Tim Cook និងនាយកប្រតិបត្តិ Google លោក Sundar Pichai ។

តាមប្រភពដដែល បានរាយការណ៍ ដោយនៅក្នុងលិខិតបើកចំហ លោកបានជម្រុញ ឱ្យក្រុមហ៊ុននានាហាមឃាត់ TikTok ពីទីផ្សារកម្មវិធីរៀងៗខ្លួន ព្រោះ វេទិការដ៏ធំ ក្នុងប្រទេសចិនមួយនេះ កំពុងតែលួចប្រមូលទិន្នន័យ ពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែល TikTok កំពុងតែឡើងកម្តៅ នៅសហរដ្ឋអាមេរិក ត្រឡប់មកវិញក្នុងឆ្នាំ 2020 ពេលនោះប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិទាមទារឱ្យ ByteDance ដកខ្លួនចេញពី TikTok ក្រោមហេតុផលមួយនេះដូចគ្នា ព្រោះតាមសេចក្តីរាយការណ៍ បុគ្គលិកជនជាតិចិនមានលទ្ធភាពចូលប្រើទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកចាប់ពីខែកញ្ញា ឆ្នាំ ២០២១ ដល់ខែមករា ឆ្នាំ២០២២៕

ប្រភព៖ appleinsider

សូមទស្សនារូបភាពខាងក្រោម៖

TikTok 
TikTok 
TikTok 
TikTok 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...