អង់គ្លេសនឹងចេញទិដ្ឋការថ្មី បើកសិទ្ធិឱ្យប្រជាជនហុងកុង មករស់នៅ និងធ្វើការក្នុងប្រទេសរបស់ខ្លួន - TrueID

អង់គ្លេសនឹងចេញទិដ្ឋការថ្មី បើកសិទ្ធិឱ្យប្រជាជនហុងកុង មករស់នៅ និងធ្វើការក្នុងប្រទេសរបស់ខ្លួន

January 30, 2021

អង់គ្លេស៖កាលពីថ្ងៃសុក្រកន្លងទៅ ប្រទេសអង់គ្លេសបានប្រកាស​ថា ខ្លួននឹងចេញទិដ្ឋការថ្មីបើកសិទ្ធិឱ្យប្រជាជនហុងកុងអាចដាក់ពាក្យសុំធ្វើការ និងរស់នៅក្នុងប្រទេស​ទ្វីបអឺរ៉ុបមួយនេះ ដែលរដ្ឋាភិបាលអង់គ្លេសបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មច្បាប់សន្តិសុខជាតិរបស់ទីក្រុងប៉េកាំង មកលើក្រុមបាតុករហុងកុងជាច្រើននាក់។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកBoris Johnson បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូចនេះថា“ការបង្កើតទិដ្ឋាការថ្មីសម្រាប់ប្រជាជនហុងកុង គឺបានផ្តល់កិត្តិយសខ្លាំងណាស់ដល់ប្រទេសអង់គ្លេស ក្នុងការពង្រឹងចំណងមិត្តភាពដែលមានយូរណាស់មកហើយជាមួយប្រជាជនហុងកុង ក្នុងការក្រោកឈរឡើង ដើម្បីសេរី និងស្វ័យភាព”។

ក្នុងនោះក្រុមសិទ្ធិមនុស្ស និងបណ្ដាប្រទេសលោកខាងលិចបានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះច្បាប់សន្តិសុខជាតិដែលប្រទេសចិនបានដាក់មកលើប្រជាជនហុងកុង ក្នុងន័យចង់បំបិទសំឡេងប្រឆាំងរបស់ក្រុមបាតុករហុងកុងហើយចិនអាចធ្វើខុសនឹងសេចក្តីប្រកាសរួមរវាងចិន - អង់គ្លេស (ប្រទេសមួយ ប្រព័ន្ធ ២) ចុះហត្ថលេខាក្នុងឆ្នាំ១៩៨៤។

គួរជម្រាបដែរក្រោមទិដ្ឋាការថ្មីនេះ ប្រជាជនដែលមានកាន់លិខិតឆ្លងដែន BNO(Hong Kong British National Overseas)និងសមាជិកគ្រួសារពេញសិទ្ធរបស់ពួកគេ នឹងអាចដាក់សុំធ្វើការ និងរស់នៅក្នុងប្រទេសអង់គ្លេសចាប់ពីថ្ងៃអាទិត្យស្អែកនេះទៅបាន៕

ក្រុមបាតុករហុងកុង
ក្រុមបាតុករហុងកុង
លិខិតឆ្លងដែនសញ្ជាតិហុងកុង-អង់គ្លេស
លិខិតឆ្លងដែនសញ្ជាតិហុងកុង-អង់គ្លេស
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...