ទឹកឡើងស្រើតៗ អំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យឲ្យមានការប្រុងប្រយ័ត្ន - TrueID

ទឹកឡើងស្រើតៗ អំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យឲ្យមានការប្រុងប្រយ័ត្ន

September 5, 2021

បន្ទាយមានជ័យ៖ ជាការពិតណាស់ ពេលឈានដល់រដូវវស្សាអាកាសធាតុប្រែប្រួលពីក្ដៅហួតហែងទៅជាមានភ្លៀងធ្លាក់ជោគជាំស្ទើតែរៀងរាល់ថ្ងៃ។ ជាពិសេសខែវស្សាបានធ្វើឲ្យទឹកស្ទឹងឡើងខ្ពស់ ដោយសារតែចំនួនបរិមាណទឹកភ្លៀងលើសលុប។ 

ស្រុកមង្គលបូរីកាលពីឆ្នាំ ២០២០ កន្លងទៅ
ស្រុកមង្គលបូរីកាលពីឆ្នាំ ២០២០ កន្លងទៅ

ជាក់ស្ដែងនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក៏មិនខុសគ្នាពីឆ្នាំមុននោះដែរតែងតែទទួលរងទឹកជំនន់ទឹកភ្លៀងនៅរដូវវស្សានេះបានធ្លាក់យ៉ាងខ្លាំងដែលធ្វើឲ្យមានទឹកជំនន់ទឹកភ្លៀង។ អ្វីដែលសំខាន់គឺសូមអំពាវនាវឲ្យបងប្អូនក្រុមគ្រួសារដែលមានទីលំនៅក្បែរប្រភពទឹក ឬទឹកស្ទឹងសូមធ្វើការប្រុងប្រយ័ត្នចំពោះក្មេងៗតូចៗជៀសវាងគ្រោះថ្នាក់លង់ទឹកជាដើម។ 

ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

លើសពីនោះក៏សូមឲ្យប្រជាពលរដ្ឋរស់នៅក្បែរទឹកស្ទឹងដែលមានដំណាំដាំដួស សូមរួសរាន់ប្រមូលផលឲ្យហើយ ពីព្រោះគេសង្កេតឃើញថា ទឹកស្ទឹកស្រុកមង្គលបូរីចាប់ផ្ដើមឡើងជាបណ្ដើរៗហើយ។ មិនភ្លេចនោះទេ សូមរក្សាការការពារតាមវិធានការ៣កុំ៣ការពាររបស់ក្រសួងរដ្ឋាភិបាលដើម្បីតុបស្កាត់ជម្ងឺកូវីដ១៩៕ 

ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
ទឹកស្ទឹង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ប្រភព៖ Banteay Meanchey News Youths

ទាក់ទងជាមួយ:
ទីកន្លែងរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...