ទាហានជើងចាស់បំផុត ក្នុងសង្គ្រា.មលោកលើកទី២ បានទទួលមរណ.ភាព​នៅអាយុ១១២ឆ្នាំ - TrueID

ទាហានជើងចាស់បំផុត ក្នុងសង្គ្រា.មលោកលើកទី២ បានទទួលមរណ.ភាព​នៅអាយុ១១២ឆ្នាំ

January 6, 2022

អាមេរិក៖ លោកតាម្នាក់ជាអតីតទាហានជើងចាស់ដែលរស់រានមានជីវិតពីសង្គ្រាមលោកលើកទី២ និងអាយុច្រើនជាងគេបំផុតបានទទួលមរណភាពនៅផ្ទះរបស់គាត់ផ្ទាល់ កាលពីព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២កន្លងទៅនេះក្នុងរដ្ឋ New Orleans នៃសហរដ្ឋអាមេរិក។

លោកតាLawrence N. Brooks ធ្លាប់បានបម្រើការឲ្យអង្គភាពកងទ័ពដាច់ដោយឡែកមួយនៅប៉ាស៊ីហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩៤០ ហើយគាត់ក៏ជាផ្នែកមួយនៃកងវរសេនាធំសេវាកម្មទូទៅរបស់វិស្វការទី៩១ ដែលចូលរួមសាងសង់ផ្លូវថ្នល់មន្ទីរពេទ្យ និងលំនៅឋានសម្រាប់តំបន់មួយចំនួន និងប្រទេសហ្វីលីពីនផងដែរ។ អំឡុងឆ្នាំ១៩៤០ផ្ទាល់ គាត់មិនបានចូលរួមប្រយុទ្ធឡើយ ដោយផ្ទុយទៅវិញគាត់បានធ្វើការជាអ្នកបើកបរ និងចម្អិនម្ហូបអាហារជូនមន្ត្រីរបស់គាត់ប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះមូលហេតុជាក់លាក់នៃមរណភាពមិនទាន់បានបង្ហាញឲ្យដឹងឡើយ ខណៈការប្រកាសមរណភាពត្រូវបានធ្វើឡើងពីខាងមន្ទីរសង្គ្រាមលោកលើកទី២និងបញ្ជាក់ដោយកូនស្រីរបស់គាត់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត
លោកតា កាលនៅមានជីវិត និងកូនស្រី
លោកតា កាលនៅមានជីវិត និងកូនស្រី
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...