បរទេស៖ តាមប្រភពបរទេស បានធ្វើការចេញផ្សាយ មកថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយក្នុងកម្រិត ៧,៩ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសតួកគី និងភាគពាយ័ព្យប្រទេសស៊ីរី ដោយបានសម្លាប់មនុស្សជាង ៣០០ នាក់ និងបង្កឱ្យហេដ្ឋារចនាជាច្រើនបានដួលរំលំលើផ្លូវសង្កត់ឡាន ខូចខាតយ៉ាងដំណំ។
ក្នុងនោះផងដែរ គេបានបន្តទៀតថា គ្រោះមហន្តរាយនេះ បានវាយប្រហារ នាព្រឹកថ្ងៃច័ន្ទ ក្នុងប្រទេសតួកគី បានរាយការណ៍ថា តួលេខ ដែលមានមនុស្សយ៉ាងតិច ៧៦ នាក់បានស្លាប់ និង ៤៤០ នាក់ បានរងរបួសក្នុងប្រទេស ខណៈប្រទេសស៊ីរីមានអ្នកស្លាប់ដល់ទៅ ២៣០ នាក់ និងជាង ៦០០ នាក់ផ្សេងទៀតបានរងរបួសបន្ថែមទៀត៕
ប្រភព MJQTV