ដេប៉ូលក់ចាប់ហួយមួយកន្លែងនេះ មានអ្នកជំងឺកូវីដ-១៩ធ្លាប់ចូល ហើយបុគ្គលិកធ្វើការ មិនទាន់យកសំណាកទេ - TrueID

ដេប៉ូលក់ចាប់ហួយមួយកន្លែងនេះ មានអ្នកជំងឺកូវីដ-១៩ធ្លាប់ចូល ហើយបុគ្គលិកធ្វើការ មិនទាន់យកសំណាកទេ

June 7, 2021

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ថាធ្លាប់បានចូលទៅទិញអីវ៉ាន់មួយចំនួន នៅឯដេប៉ូ លក់ចាប់ហួយ តែ តិចឡុង  (ម្ដុំផ្សារអូឡាំពិច) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ ហើយបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

  ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង
  ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង

អាស្រ័យហេតុនេះ ដើម្បីសុវត្ថិភាព សូមប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ចាប់ហួយ ដែលបានទៅទីតាំងខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​

ទាក់ទងជាមួយ:
ទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...