ខ្លាចមិនទុកចិត្ត! ម្ចាស់ក្សត្រីចក្រភពអង់គ្លេស Elizabeth នឹងប្រកាសជាសាធារណៈ ពេលទ្រង់ចាក់វ៉ាក់សាំងកូវីដ-១៩ - TrueID

ខ្លាចមិនទុកចិត្ត! ម្ចាស់ក្សត្រីចក្រភពអង់គ្លេស Elizabeth នឹងប្រកាសជាសាធារណៈ ពេលទ្រង់ចាក់វ៉ាក់សាំងកូវីដ-១៩

December 7, 2020

ឡុងដ៍៖  យោងតាមការសែត The Times បានឱ្យដឺងថា ម្ចាស់ក្សត្រីអង់គ្លេស Elizabeth និង ព្រះស្វាមីរបស់ទ្រង់​ ព្រះអង្គម្ចាស់ Philip នឹងប្រកាសជាសាធារណៈ នៅពេលទ្រង់ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩នេះហើយ។ ម្ចាស់ក្សត្រី Elizabeth គឺ​ត្រូវបានមហាជនគោរពបំផុតនៅក្នុងចក្រភពអង់គ្លេស។ ដូច្នេះការប្រកាសជាសាធារណៈរបស់ទ្រង់ អាចជាសារមួយដល់មានឥទ្ធិពល ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិតលើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនឱសថ Pfizer

យ៉ាងណាមិញ ស្ថិតក្រោមបញ្ជីអាទិភាពរបស់រដ្ឋាភិបាលសម្រាប់ការចាក់វ៉ាក់សាំង  គឺវ៉ាក់សាំងដំបូងបង្អស់នឹងត្រូវផ្តល់ជូនដល់ មនុស្សចាស់​នៅតាមមណ្ឌល​ជរា ក៏ដូចជាបុគ្គលិកថែទាំបន្ទាប់មក នឹងផ្តល់ជូនដល់មនុស្សមាន​វ័យលើស ៨០ឆ្នាំ និង​បុគ្គលិកសេវាសុខភាព។

គួរបញ្ជាក់ផងដែរថា ​បច្ចុប្បន្នចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ១៩ ប្រមាណ ១.៧លាននាក់ ហើយក្នុងនោះ មានមនុស្សជាង ៦ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺរាតត្បាតនេះ៕

ម្ចាស់ក្សត្រី អេលីសាបិត (Elizabeth)
ម្ចាស់ក្សត្រី អេលីសាបិត (Elizabeth)
វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩
វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩
វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩
វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...