តាកែវ៖ មួយរយៈចុងក្រោយនេះរឿងរ៉ាវ អសន្តិសុខក្នុងខេត្តតាកែវ ដែលបានបង្កស្ទាវឈាមរាវមួយចំនួន ដេញកាប់ ដេញឆក់ ត្រូវបានបន្តចែកចាយលើបណ្តាញសង្គម ព្រោះតែបានកើតឡើងផ្ទួនៗ ធ្វើឲ្យមហាជនមានការតក់ស្លុតជាខ្លាំងទៅនឹងរឿងរ៉ាវទាំងនេះ។
យ៉ាងណាមិញ បើក្រឡេក យុវជន ៤នាក់ដែលបានជាប់ពន្ធនាគារ ដោយបានកាប់សម្លាប់ជនរងគ្រោះ មិនដឹងអី ស្លាប់យ៉ាងអាណោយអាធ័មនោះ ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួន នឹងត្រៀមខ្លួនបញ្ចូលទៅតុលាការ កាត់ទោសតាមផ្លូវច្បាប់។
អ្វីដែលចាប់អារម្មណ៍នោះ រូបភាពជាច្រើនបានធ្វើការបង្ហោះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការហួសចិត្តជាខ្លាំងទៅនឹងកាយវិការរបស់ ជនបង្កទាំង ៤ បែរជាមានទឹកមុខសប្បាយរីករាយ ថែមទាំងឌឺដង ធ្វើដាក់អ្នកដទៃទៀត ខណៈដែលគេត្រូវបានដឹងថា អាណាព្យាបាល បានយំរហូតដល់សន្លប់ទៀតផង តែផ្ទុយទៅវិញ ពួកគេបែរជាធ្វើបែបនេះ មិនអាសូរដល់ទឹកចិត្តឳពុកម្ដាយសោះ៕
ប្រភព៖ Amapapa Media