ឈាមស្រែកស្បែកហៅ! ប្តីចិត្តអប្រិយសម្លាប់ប្រពន្ធនៅភ្នំពេញ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រត់គេចដល់បាត់ដំបង ទីបំផុតអស់លក្ខណ៍ក្រោមដៃសមត្ថកិច្ច - TrueID

ឈាមស្រែកស្បែកហៅ! ប្តីចិត្តអប្រិយសម្លាប់ប្រពន្ធនៅភ្នំពេញ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រត់គេចដល់បាត់ដំបង ទីបំផុតអស់លក្ខណ៍ក្រោមដៃសមត្ថកិច្ច

June 12, 2021

ភ្នំពេញ-បាត់ដំបង៖ ពិតជាខ្លោចចិត្តរកអ្វីមកវាចារគ្មាន មានបុរសជាប្តីចិត្តអប្រិយម្នាក់ បានយកកាំបិតកាប់ និងកៅអីវាយសម្លាប់ប្រពន្ធរបស់ខ្លួនដោយមិនញញើតដៃ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១រួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូតខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ នេះបើតាមប្រភពពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

បើយោងតាមប្រភពពី លោកវរសេនីយ៍ឯកខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថាប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំត្រូវជាប្តីនៅត្រង់ចំណុចផ្ទះសំណាក់នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌលខេត្តបាត់ដំបង។

តាមប្រភពដដែលពីលោកវីរសេនីយ៍ឯក បានបន្ថែមទៀតថាបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីបន្ត។

សូមជម្រាបថា បុរសជាប្ដី បានយកកាំបិតកាប់ និងកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោល។

លុះនៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២១ មានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលីត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ។

ក្រោយពីបានទទួលបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង ទទួលផែន និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបបានតែម្ដង៕

បុរសជនជាប់ចោទខាងលើ
បុរសជនជាប់ចោទខាងលើ
បុរសជនជាប់ចោទខាងលើ
បុរសជនជាប់ចោទខាងលើ
បុរសជនជាប់ចោទខាងលើ និង សមត្ថកិច្ច
បុរសជនជាប់ចោទខាងលើ និង សមត្ថកិច្ច
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...