បរទេស៖ កាលពីថ្មីៗនេះ នៅលើវេបសាយរបស់ Dailymail បានធ្វើការចេញផ្សាយ ជាមួយនឹងតួលេខ ទៅនឹងទិន្នន័យ ប្រទេសទាំង ១០ ដែលសម្បូរអ្នកមានគីឡូស្តម ក៏ដូចជាធាត់បំផុតលើពិភពលោក។
ជាក់ស្តែង តាមរយៈទិន្នន័យដែលបានចេញផ្សាយនោះ ត្រូវបានអ្នកលេងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា មានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងតួលេខ នៃលេខរៀង ឲ្យបានដឹង ប្រទេសកម្ពជា បានជាប់លេខ ៧ ដែលមានប្រជាជនស្គមជាងគេបំផុត។
ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលសម្បូរអ្នកមានគីឡូស្តមបំផុតលើពិភពលោក ៖
១. វៀតណាម ១៨.៣%
២. ឥណ្ឌា ១៩.៧ %
៣. បង់ក្លាដែស ២០ %
៤. អេត្យូពី ២០.៩%
៥. នេប៉ាល ២១%
៦. ទីម័រ ២១.៦%
៧. កម្ពុជា ២១.៧%
៨. អេរីទ្រា ២២%
៩. នីហ្សេរីយ៉ា ២២%
១០. ប៊ូរុនឌី ២២.២%។