បាងកក៖ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រនេះបានរាយការណ៍ពីករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣២នាក់បន្ថែមទៀតនិងមានអ្នកឆ្លងថ្មី ២,៩៧៦នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។
ដោយឡែកបើធៀបជាមួយរបាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅប្រទេសថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៣៤នាក់ និងអ្នកឆ្លងចំនួន ២,៥៦០នាក់។ នៅថ្ងៃដដែល ក៏មានអ្នកជំងឺចំនួន ៤,២៣៨នាក់ផងដែរត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថាគិតមកទល់ពេលនេះ ថៃមានអ្នកឆ្លងកូវីដ១៩សរុប ៤,៤៦០,៥៥៦នាក់ស្លាប់សរុប ៣០,១១៣នាក់ និងជាសះស្បើយសរុប ៤,៣៩៥,៥៤៥នាក់៕