ចម្លែក! មនុស្សជាង ៣០០នាក់ បានធ្លាក់ខ្លួនឈឺដោយគ្មានមូលហេតុនៅឥណ្ឌា ខណៈវីរុសកូវីដ១៩ កំពុងរាតត្បាត - TrueID

ចម្លែក! មនុស្សជាង ៣០០នាក់ បានធ្លាក់ខ្លួនឈឺដោយគ្មានមូលហេតុនៅឥណ្ឌា ខណៈវីរុសកូវីដ១៩ កំពុងរាតត្បាត

December 7, 2020

ឥណ្ឌា៖ យោងតាមការរាយការណ៍របស់សារព័ត៌មានឥណ្ឌាThe Indian EXPRESS បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សជាង ៣០០ នាក់បានធ្លាក់ខ្លួនឈឺ និង ១នាក់បានស្លាប់ ដោយគ្មានមូលហេតុនៅក្នុងតំបន់ Eluru ក្នុងរដ្ឋAndhra Pradesh ភាគអាគ្នេយ៍ប្រទេសឥណ្ឌា។

ក្នុងចំណោមអ្នកឆ្លងជំងឺទាំង ៣០០នាក់ មានអ្នកជំងឺប្រហែល ១៤០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីចេញរោគសញ្ញាមួយចំនួនរួមមានក្អួតចង្អោរ ប្រកាច់ និងសន្លប់។ ហើយក្នុងនោះមួយភាគធំនៃអ្នកដែលធ្លាក់ខ្លួនឈឺ គឺជាកុមារ ដែលខ្លះមានអាយុត្រឹម៤ឆ្នាំប៉ុណ្ណោះ។

មន្រ្តីពេទ្យម្នាក់ដែលធ្វើការព្យាបាលអ្នកជំងឺពាក់ព័ន្ធនឹងករណីនេះ បានគូសបញ្ជាក់ឱ្យដឹងថា៖

ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ឱ្យដឹងផងដែរថា អ្នកជំងឺបានធ្វើតេស្តរកវីរុសកូវីដ១៩ រួចមកហើយ ដោយលទ្ធផលគឺអវិជ្ជមាន។ ក្នុងនោះ រដ្ឋមន្រ្តីសុខាភិបាល លោក Alla Kali KrishnaSrinivas បានមានប្រសាសន៍ថា សំណាកឈាមមិនបានរកឃើញភ័ស្តុតាងណាមួយ បញ្ជាក់ពីការឆ្លងវីរុសកូវីដនោះទេ។រីឯមូលហេតុទាក់ទងនឹងការធ្លាក់ខ្លួនឈឺនេះ មិនទាន់ត្រូវបានគេកំណត់នៅឡើយទេប៉ុន្តែគេសន្មត់ថា វាអាចនឹងបណ្តាលមកពីការបំពុលទឹក និងខ្យល់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...