ក្រុមហ៊ុនអុិនធឺណិត TODAY បានបើកសម្ពោធសាខាថ្មីនៅតាមបណ្តាខេត្តជាផ្លូវការ - TrueID

ក្រុមហ៊ុនអុិនធឺណិត TODAY បានបើកសម្ពោធសាខាថ្មីនៅតាមបណ្តាខេត្តជាផ្លូវការ

May 7, 2022

ភ្នំពេញ៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនអុិនធឺណិតធូដេ បានបើកសម្ពោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួននៅ ​តាមបណ្តាលខេត្តក្រុងដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងក្រុងបាវិត។

សាខាថ្មីទាំងនេះ គឺជាផ្នែកមួយនៃការបង្កើនទំនុកចិត្តទៅដល់អតិថិជន​ ដែលគាំទ្រសេវារបស់ក្រុមហ៊ុនក៏ដូចជាបង្ករភាពងាយស្រួលដល់អតិថិជនក្នុងការមកទទួលយកសេវា របស់ក្រុមហ៊ុននៅតាមទីតាំងដោយផ្ទាល់។

កម្មវិធី​សម្ពោធសាខាថ្មី
កម្មវិធី​សម្ពោធសាខាថ្មី

លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនអុិនធឺណិតធូដេ បានមានប្រសាសន៍ថា៖ 

នៅក្នុងពិធីនោះផងដែរ ក៏មានវត្តមានរបស់ភ្ញៀវកិត្តិយសដែលជាអតិថិជនរបស់ក្រុមហ៊ុននិងក្រុមការងារដែល កំពុងបម្រើការនៅតាមបណ្តាលសាខាទាំងអស់។

កម្មវិធី​សម្ពោធសាខាថ្មី
កម្មវិធី​សម្ពោធសាខាថ្មី

លោក ញឹម វិទូអ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនអុិនធឺណិត ធូដេ ក៏បានលើកឡើងដូច្នេះថា៖

គួរជំរាបជូនផងដែរថាដោយផ្អែកលើគុណភាពនៃសេវា សេវាបម្រើអតិថិជនកម្រិតខ្ពស់និងតម្លៃសមរម្យ បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិតជាមួយការិយាល័យសរុបចំនួន ៦ ទីតាំងដែលមាន ២ការិយាល័យធំៗនៅក្នុងរាជធានីភ្នំពេញ៕​

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...