អាមេរិក៖ រដ្ឋអូហៃអូ នៃសហរដ្ឋអាមេរិកនឹងបង់ប្រាក់ចំនួន១៧.៥លានដុល្លារអាមេរិកដល់បុរសអាយុ២១ឆ្នាំម្នាក់ដែលបានរងរបួសឆ្អឹងខ្នង នៅពេលដែលឆ្មាំពន្ធនាគាររបស់រដ្ឋបានចាប់វា.យខ្នោះដៃនិងទម្លា.ក់គាត់នៅស្ថាប័នអប់រំកែប្រែ Chillicotheខណៈពេលនេះ គាត់បានពិការតាំងពីដើមទ្រូងចុះទៅក្រោម។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ Seth Fletcherត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទចែកចាយផ្សេងៗទាក់ទងនឹងផ្លូវ.ភេទលើអនីតិជន។ហើយកាលពីទី០២ ខែមេសា ឆ្នាំ២០២០ គាត់ត្រូវបានគេទម្លា.ក់ទៅលើដីដែលធ្វើឲ្យគាត់ត្អូញត្អែរពីការឈឺចាប់ និងមិនអាចកម្រើកជើងរបស់គាត់បាន។ ឆ្មាំពន្ធនាគារមិនបានខ្វាយខ្វល់ពីការស្រែកឈឺចាប់ឡើយនិងចាប់ទម្លា.ក់គាត់ជាច្រើនដងទៀតតែម្ដង។លុះពេលដែលគាត់មិនអាចផឹកទឹកដោយខ្លួនឯងបាន ឆ្មាំពន្ធនាគារបានចាក់ទឹកចូលទៅក្នុងមាត់របស់គាត់និងហូរចូលច្រមុះផងដែរ។
តួយ៉ាង បន្ទាប់ពីបុរសរងគ្រោះត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូហៃអូ មានភស្តុតាងសារជាអក្សរមួយបង្ហាញពីឈ្មោះរបស់ឆ្មាំពន្ធនាគារបានសរសេរថា៖
យ៉ាងណាមិញ បុរសរងគ្រោះបានដាក់សំណុំរឿងដោយប្រឆាំងនឹងសន្ដិសុខពន្ធនាគារអូហៃអូ និងបុគ្គលិកគិលានុបដ្ឋាយិកាចំនួន២១នាក់នៅថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០។ ហើយអស់រយៈពេលមួយឆ្នាំក្រោយមកខាងនាយកដ្ឋានពន្ធនាគាររបស់រដ្ឋបានបណ្ដេញមនុស្ស៣នាក់និងផ្ដល់ការព្យួរការងារដល់បុគ្គលិកពីរនាក់ដែលជាប់ពាក់ព័ន្ធ។ លើសពីនេះ៦នាក់ផ្សេងទៀតបានលាលែងពីតំណែង ហើយអនុសេនីយ៍ឯកម្នាក់បានចូលនិវត្តន៍ផ្នែកវេជ្ជសាស្រ្ត។
ទន្ទឹមនឹងនេះដែរ ស្ត្រីជាម្ដាយបាននិយាយថាគាត់ពិតជាត្រូវបានប្រាក់ណាស់ដើម្បីជួសជុលផ្ទះ និងធ្វើឲ្យមានភាពងាយស្រួលសម្រាប់រុញរទេះរបស់កូនប្រុសហើយនឹងចំណាយលើការថែទាំកូនប្រុសពេញមួយជីវិតផងដែរ៕
ប្រភព: Yahoo
សូមទស្សនារូបភាពខាងក្រោម៖