ចិន៖ មនុស្សជិត ២៥០ លាននាក់នៅក្នុងប្រទេសចិនប្រហែលជាបានឆ្លង កូវីដ ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែធ្នូនេះបើយោងតាមការប៉ាន់ស្មានផ្ទៃក្នុងពីមន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសនេះ Bloomberg News និង Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រ។
ប្រសិនបើត្រឹមត្រូវ ការប៉ាន់ប្រមាណចំនួនតួលេខ ដែល CNN មិនអាចបញ្ជាក់ដោយ នឹងមានប្រហែល ១៨% នៃចំនួនសរុបប្រជាជនចិន ១.៤ ពាន់លាននាក់ នឹងបានក្លាយជាការផ្ទុះឡើងនៃវីរុសសកលមួយនេះ ដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ននៅទូទាំងពិភពលោក។
ក្នុងនោះទាំង Financial Times និង Bloomberg ដោយក្នុងចំណោមការប៉ាន់ប្រមាណដែលបានលើកឡើងនៅក្នុងរបាយការណ៍ទាំងពីរ ក៏បានបង្ហាញដែលថាកាលពីថ្ងៃអង្គារតែមួយថ្ងៃ មានករណីឆ្លងថ្មី រហូតដល់ ៣៧ លាននាក់ទូទាំងប្រទេសចិន នោះគឺផ្ទុយស្រឡះពីចំនួនផ្លូវការនៃការឆ្លងថ្មីចំនួន ៣,០៤៩ ដែលបានរាយការណ៍នៅថ្ងៃនោះ៕
ប្រភព៖ CNN
សូមទស្សនារូបភាពខាងក្រោម៖