លេណដ្ឋានក្រោមដីដ៏ចំណាស់​ ដែលគេកប់ទុកចោលជាច្រើនឆ្នាំ ត្រូវបាន​កែច្នៃ​ជាកន្លែង​លំហែយ៉ាង​ប្រណីត - TrueID

លេណដ្ឋានក្រោមដីដ៏ចំណាស់​ ដែលគេកប់ទុកចោលជាច្រើនឆ្នាំ ត្រូវបាន​កែច្នៃ​ជាកន្លែង​លំហែយ៉ាង​ប្រណីត

March 1, 2021

បរទេស៖ លេណដ្ឋានក្រោមដីដ៏ចំណាស់ និងធ្លាប់ជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​មួយដែល​សាងសង់ឡើងនៅក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក នាអំឡុងសម័យសង្រ្គាមត្រជាក់ ពេលនេះត្រូវបានគេប្រែក្លាយឱ្យជាទីកន្លែងសម្រាកកម្សាន្តយ៉ាងស្រស់ស្អាតមួយ។

លេណដ្ឋានក្រោមដី ដែលទើបកែច្នៃទៅជាកន្លែងលំហែ
លេណដ្ឋានក្រោមដី ដែលទើបកែច្នៃទៅជាកន្លែងលំហែ

លេណដ្ឋានក្រោមដីជម្រៅជាង ១០ម៉ែត្រ​នេះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក​ ​បិទដំណើរការនៅទសវត្សឆ្នាំ ១៩៨០ ដោយ​ច្រក​ចូលរបស់វាបានត្រូវបំផ្លាញ ហើយលិចលង់ទៅដោយទឹកនិងដី។ប៉ុន្តែនៅឆ្នាំ ២០១០ ទីតាំងនេះ​ ត្រូវបានគេជីកកកាយឡើងវិញ ហើយកែច្នៃវាឱ្យទៅជាទីកន្លែងលំហែដ៏ទំនើបដែលភ្ជាប់មកជាមួយផ្ទះបាយ និងបន្ទប់រោងកុនធំ។ បច្ចុប្បន្នលេណដ្ឋាន​​កែច្នៃថ្មីនេះ ត្រូវបានដាក់ជួល​ឱ្យអ្នកដំណើរដែលកំពុងស្វែងរក​កន្លែងស្នាក់នៅ​ ហើយ​គេអាចប្រើប្រាស់វាជាកន្លែងពិធីជប់លៀងឯកជន ​ឬ​​រៀបចំធ្វើព្រឹត្តិការណ៍​ផ្សេងៗបានដែរ។

ផែនទីនៃលេណដ្ឋានក្រោមដី​ ​ឬជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​
ផែនទីនៃលេណដ្ឋានក្រោមដី​ ​ឬជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​

គួរជម្រាបដែរថា​ ​កាលពីខែមុន លេណដ្ឋាន​ចំណាស់ដែលគេបោះបង់ចោលក្នុងសម័យសង្គ្រាមត្រជាក់មួយផ្សេងទៀត​ គឺត្រូវបាន​ដាក់លក់នៅលើទីផ្សារ​ក្នុងតម្លៃប្រមាណ ៥ម៉ឺនដុល្លារ។ ហើយបើទោះ​ជាផ្នែកខាងក្រៅវាមានសភាពចំណាស់​បន្តិចក៏​ពិតមែន ប៉ុន្តែ​វាមានជាប់ទាក់ទងទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សម្បូរបែប៕

លេនដ្ឋាន​​កែច្នៃថ្មីនេះ ត្រូវបានដាក់ជួល​ឱ្យអ្នកដំណើរ ដែលកំពុងស្វែងរក​កន្លែងស្នាក់នៅ​
លេនដ្ឋាន​​កែច្នៃថ្មីនេះ ត្រូវបានដាក់ជួល​ឱ្យអ្នកដំណើរ ដែលកំពុងស្វែងរក​កន្លែងស្នាក់នៅ​
បន្ទប់គេងដែលតុបតែងយ៉ាងស្រស់ស្អាត នៅខាងក្នុងលេណដ្ឋាន
បន្ទប់គេងដែលតុបតែងយ៉ាងស្រស់ស្អាត នៅខាងក្នុងលេណដ្ឋាន
​រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន​បិទដំណើរការលេណដ្ឋាននេះនៅទសវត្សឆ្នាំ ១៩៨០
​រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន​បិទដំណើរការលេណដ្ឋាននេះនៅទសវត្សឆ្នាំ ១៩៨០
បន្ទប់គេង
បន្ទប់គេង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...