​ឈប់​បារម្ភទៅ! លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ​ពន្យល់​​​ពលរដ្ឋ​ កុំឱ្យយល់ខុសរឿងចាក់វ៉ាក់សាំងកូវីដ១៩ ច្រើនដូសនាំឲ្យប៉ះពាល់សុខភាព​ - TrueID

​ឈប់​បារម្ភទៅ! លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ​ពន្យល់​​​ពលរដ្ឋ​ កុំឱ្យយល់ខុសរឿងចាក់វ៉ាក់សាំងកូវីដ១៩ ច្រើនដូសនាំឲ្យប៉ះពាល់សុខភាព​

May 4, 2022

ភ្នំពេញ៖ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកោះកុងដែលអមដំណើរដោយលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កាលពីថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពនៅពេលចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ច្រើនដូសជាបន្ដបន្ទាប់ព្រោះវ៉ាក់សាំងដែលកម្ពុជាប្រើប្រាស់នេះគឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

លោកស្រីឱ វណ្ណឌីន គូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះគឺមានពេលវេលាច្បាស់លាស់ មិនមែនចេះតែនឹកឃើញចាក់នោះទេដូច្នេះការចាក់ដូសជំរុញនេះមិនមានប៉ះពាល់ណាមួយដល់សុខភាពរបស់ប្រជាពលរដ្ឋដូចការលើកឡើងមួយចំនួននោះឡើយ។ ជាមួយគ្នានោះលោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែទៅចូលរួមចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ ដែលជាដូសជំរុញឲ្យបានគ្រប់ៗគ្នានៅពេលដល់វេលាកំណត់ចាប់ពី៤ខែឡើង៕  

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...