អង្គការសុខភាពពិភពលោកទទូចឲ្យប្រទេសចិន សហការឲ្យបានល្អប្រសើរ នៅក្នុងការស៊ើបអង្កេតប្រភពដើមជំងឺកូវីដ-១៩ - TrueID

អង្គការសុខភាពពិភពលោកទទូចឲ្យប្រទេសចិន សហការឲ្យបានល្អប្រសើរ នៅក្នុងការស៊ើបអង្កេតប្រភពដើមជំងឺកូវីដ-១៩

July 16, 2021

បរទេស៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាមួយអង្គការសុខភាពពិភពលោកនៅដំណាក់កាលទី២នៃការស៊ើបអង្កេតទៅលើប្រភពដើមនៃជំងឺកូវីដ-១៩។ លោកដុកទ័រ Tedros Adhanom Ghebreyesus បានអំពាវនាវ ឲ្យមានការចូលរួមនិងតម្លាភាព។

ដំណាក់កាលដំបូងនៃការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោកបានបញ្ចប់នៅខែកុម្ភៈ។ គេបានសន្និដ្ឋានថាវាមិនសូវទំនងដែលថាវីរុសនេះមានប្រភពចេញពីមន្ទីរពិសោធន៍ នៅទីក្រុងវូហាន ប្រទេសចិនហើយប្រហែលវាមានដើមកំណើតពីសត្វប្រចៀវ។

លោក Tedros Adhanom Ghebreyesus
លោក Tedros Adhanom Ghebreyesus

ថ្លែងនៅក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ លោកដុកទ័រ Tedros បាននិយាយថា អង្គការសុខភាពពិភពលោកត្រូវការចូលមើលទិន្នន័យឆៅនៃអ្នកជំងឺចាប់ពីពេលមុននិងការចាប់ផ្ដើមផ្ទុះឡើងនៃជំងឺរាតត្បាតសកលនៅពេលនេះ។ លោកបានបន្ថែមទៀតថាប្រទេសចិនមិនបានចែករំលែកទិន្នន័យនេះ ជាមួយក្រុមអង្គការសុខភាពពិភពលោកក្នុងអំឡុងពេលនៃការស៊ើបអង្កេតដំបូងឡើយ។លោកក៏បានអំពាវនាវឲ្យមានព័ត៌មានកាន់តែច្បាស់លាស់ អំពីមន្ទីរពិសោធន៍នៅវូហានដោយបញ្ជាក់ក្នុងនាមជាអ្នកជំនាញវេជ្ជសាស្ត្រដោយផ្ទាល់ លោកដឹងថាគ្រោះថ្នាក់អាចនឹងកើតឡើង៕

ប្រភព: BBC

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...