ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៣ ជាមួយតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញ! - TrueID

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២៣ ជាមួយតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យក្នុងរាជធានីភ្នំពេញ!

January 2, 2023

រាជធានីភ្នំពេញ ទស្សនិកជនយ៉ាងច្រើនកុះករបានជួបជុំគ្នាខាងមុខណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំនិងកាំជ្រួចដ៏អស្ចារ្យដែលរៀបចំដោយណាហ្គាវើលដ៍ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល២០២៣។ តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនេះ ចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិតារាចម្រៀង Katreeya Englishមកពីប្រទេសថៃ និង DJ Rave Republicដែលជាឌីជេល្បីឈ្មោះក្នុងចំណោមកំពូលឌីជេទាំង ១០០ នៅក្នុងពិភពលោកមកពីប្រទេសស្វ៉ីស។

ក្នុងរាត្រីនោះដែរ កញ្ញា ពេជ្រ សូលីកា លោក ស៊ូលី ផេងរួមជាមួយក្រុមរាំចំនួន ៤៖ 2TheMoon, Eriz, X-bro និងMustacheបានធ្វើឲ្យបរិយាកាសកាន់តែរស់រវើកមួយកម្រិតទៀត។ រីឯកញ្ញា KatreeyaEnglish បានធ្វើឲ្យទស្សនិកជនទប់មិនរាំតាមមិនបានជាមួយនឹងបទចម្រៀងដ៏កន្ត្រាក់អារម្មណ៍របស់គាត់។

បរិយាកាសដ៏សប្បាយរីករាយបានឈានដល់កម្រិតកំពូលនៅពេលពាក់កណ្តាលអធ្រាត្រជាមួយនឹងកំពូលតារាចម្រៀង ក្រុមរាំនិងពិធីករ-ពិធីការិនីទាំងអស់នៅលើឆាកនិងរូបភាពវីដេអូផ្សាយបន្តផ្ទាល់នៅលើផ្ទាំងអិលអ៉ីឌីដ៏ធំរបស់ណាហ្គាវើលដ៍ ដែលអាចចាត់ទុកថាជាព្រឹតិ្តការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុតមួយក្នុងរាជធានីភ្នំពេញ។

ជាចុងក្រោយDJ Rave Republic បានចាក់បទភ្លេងអេឡិចត្រូនិកពេញមួយម៉ោង ដើម្បីអបអរឆ្នាំថ្មីជាមួយទស្សនិកជនទាំងអស់។

ទស្សនិកជនខ្លះ បានអញ្ជើញទៅតាមភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ ដើម្បីទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់មុនពេលទៅទស្សនាតន្ត្រីឆ្លងឆ្នាំនៅមុខណាហ្គាវើលដ៍។

ក្លឹបកម្សាន្ត Darlin Darlinបានទាក់ទាញអតិថិជនដែលចូលចិត្តការកម្សាន្តជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាននិងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗសេវាកម្សាន្តដ៏សម្បូរបែបនិងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...