ក្រុមហ៊ុន HEINEKEN Cambodia អះអាងជាថ្មី​អំពីការប្តេជ្ញាចិត្ត​ក្នុងការ​ដោះ​ស្រាយ​ “ការ​ប្រែប្រួលអាកាសធាតុ” ជាមួយ​នឹងការ​ឧបត្ថម្ភ​ដល់​​​កិច្ចប្រជុំ​កំពូល ​ការប្រែ​ប្រួលអាកាសធាតុ​លើកដំបូង​ របស់កម្ពុជា - TrueID

ក្រុមហ៊ុន HEINEKEN Cambodia អះអាងជាថ្មី​អំពីការប្តេជ្ញាចិត្ត​ក្នុងការ​ដោះ​ស្រាយ​ “ការ​ប្រែប្រួលអាកាសធាតុ” ជាមួយ​នឹងការ​ឧបត្ថម្ភ​ដល់​​​កិច្ចប្រជុំ​កំពូល ​ការប្រែ​ប្រួលអាកាសធាតុ​លើកដំបូង​ របស់កម្ពុជា

September 28, 2021

ភ្នំពេញ៖ ក្រុមហ៊ុន HEINEKEN Cambodia កំពុង​អះអាង​ជាថ្មី​អំពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ ក្នុងការ​ដោះស្រាយ“ភាពអាសន្ន​អាកាសធាតុ” របស់ពិភពលោក តាមរយៈការ​ឧបត្ថម្ភ​​ និង​ការ​ចូលរួមចំណែក​ដល់​កិច្ចប្រជុំ​កំពូល ​ការ​ប្រែ​ប្រួល​អាកាសធាតុ​កម្ពុជា​​ឆ្នាំ​២០២១(CCCS21) ដែលជា​កិច្ចប្រជុំ​កំពូល​​លើកដំបូង​របស់​​កម្ពុជា។

កិច្ចប្រជុំ CCCS21 ដែលមាន​រយៈពេល​មួយថ្ងៃនេះ និង​រៀបចំឡើង​ដោយក្រសួង​បរិស្ថាន(MoE) ក្រោម​ការ​​​សហការ​ជាមួយ​វិទ្យាស្ថាន​ MekongFuture Institute មានការ​ចូលពីក្រុម​អ្នកជំនាញ អ្នក​បម្រើ​ការងារ​​ក្នុង​វិស័យ​ប្រែប្រួលអាកាសធាតុអង្គការ​​សង្គមស៊ីវិល និងក្រុមហ៊ុន​​អាជីវកម្មជាច្រើន​​ ដើម្បី​បង្ហាញ​កិច្ចប្រឹង​ប្រែង​របស់​កម្ពុជា​ឆ្ពោះទៅ​រក​និរន្តរភាពនិង​ការកាត់​បន្ថយ​ផល​ប៉ះពាល់​ការ​ប្រែ​ប្រួល​អាកាសធាតុ។

លោកស្រី Anne Ollivier នាយក​​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុនHEINEKEN Cambodia បាន​ធ្វើ​ជា​​តំណាង​របស់ក្រុមហ៊ុន HEINEKENCambodia ដើម្បីលើកឡើង​​ពី​ការ​ប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុន​ផលិត​​ស្រាបៀរ​មួយ​នេះ​ ចំពោះការ​ដោះ​ស្រាយ​ការ​ប្រែ​ប្រួលអាកាសធាតុ។លោកស្រី Ollivier បាន​រំលេច​គោល​នយោ​បាយ​​របស់​ក្រុមហ៊ុន ​​ព្រមទាំង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ លើ​ថាមពល​កកើត​ឡើង​វិញ​ផងដែរ។

  លោកស្រី Anne Ollivier
  លោកស្រី Anne Ollivier

លោកស្រីOllivier បានមាន​ប្រសាសន៍ថា៖

គិត​ត្រឹមឆ្នាំ​២០១៣ ក្រុមហ៊ុន HEINEKEN Cambodiaបានកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​របស់​ខ្លួន​​បាន ៥០%។

ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគ​ទឹក​ប្រាក់​រាប់លានដុល្លារ​ លើ​រោងចក្រ​ប្រព្រឹត្តកម្ម​សំណល់​រាវ​ នៅ​ក្នុង​រោងចក្រ​ផលិតស្រាបៀរ​របស់ក្រុមហ៊ុន​ក្នុងរាជធានី​ភ្នំពេញ។ជីវឧស្ម័ន​ដែល​បញ្ចេញដោយ​ការ​​ដំឡើង​រោងចក្រ​ប្រព្រឹត្តកម្ម​​សំណល់​រាវ​នេះ ​កំពុង​ត្រូវបានប្រើប្រាស់​ធ្វើជា​ថាមពល​កម្តៅ​​​ក្នុង​ប្រតិបត្តិការ​​​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន  ដែលជា​ថាមពល​កកើតឡើងវិញមួយ ​ក្នុង​ចំណោម​ថាម​ពល​កកើត​ឡើងវិញ​ផ្សេងៗទៀត។ ក្រៅពីនេះក្រុមហ៊ុនផលិត​ស្រាបៀរ​មួយ​នេះ​បាន​រៀបចំ​ការ​សាង​សង់​រោងចក្រជីវម៉ាសផងដែរ។

លោកស្រី Ollivier បាន​បន្ត​ថា៖

កាលពីខែ​មេសាឆ្នាំមុនក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់ពិភពលោក​មួយនេះ ​បាន​បង្ហាញ​គោលបំណង​ថ្មីៗ​នៅ​អន្តរជាតិនិង​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​សម្រេច​បាន​ផែន​ការ​​​បញ្ចេញឧស្ម័ន​កាបូនសូន្យ ​នៅក្នុង​ផលិតកម្ម​ផ្ទាល់​របស់ខ្លួន​ នៅ​ត្រឹម​ឆ្នាំ​២០៣០។

HEINEKEN Cambodia ប្តេជ្ញាចិត្ត​ក្នុងការ​ដោះ​ស្រាយ​ “ការ​ប្រែប្រួលអាកាសធាតុ”
HEINEKEN Cambodia ប្តេជ្ញាចិត្ត​ក្នុងការ​ដោះ​ស្រាយ​ “ការ​ប្រែប្រួលអាកាសធាតុ”

ក្នុងភាពជាដៃគូជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​នានាក្រុមហ៊ុន HEINEKEN មានបំណង​កាត់​បន្ថយការ​បញ្ចេញកាបូន​ឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០នៅទូទាំង​ចង្វាក់​តម្លៃ​ទាំងមូល (value chain) ​របស់ខ្លួន​ធៀប​នឹង​ឆ្នាំ​២០១៨។នៅឆ្នាំ ២០៤០ ក្រុមហ៊ុន​មានបំណង​សម្រេច​ឱ្យ​បាន​អព្យាក្រឹត្យ​ភាព​​កាបូន​ នៅក្នុង​ចង្វាក់​តម្លៃ​ទាំង​ស្រុង​របស់ខ្លួន។ក្រុមហ៊ុន​កំពុង​ចាត់​វិធានការ​ផ្អែកលើវិទ្យាសាស្រ្ត ​តាម​រយៈការ​ធ្វើការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គំនិត​ផ្តួច​ផ្តើម​ទិសដៅ​ ផ្អែក​លើវិទ្យាសាស្រ្ត(Science Based Targets)ដើម្បី​បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​ថ្មី​របស់​ក្រុមហ៊ុន។

លោកស្រី Ollivier បានបន្ថែមថា៖

ក្រៅ​ពី​អព្យាក្រឹត្យភាពកាបូនក្រុមហ៊ុន HEINEKENក៏​កំពុង​កាត់បន្ថយ​ការ​ប្រើប្រាស់ទឹក​សម្រាប់​ក្រុមហ៊ុន និង​​ការ​ប្រើប្រាស់ទឹក​ឡើង​វិញ​ផងដែរ។គោលបំណង​របស់ក្រុមហ៊ុន គឺ​ជំរុញ​ឱ្យ​មាន​ពិភពលោក​មួយ​ប្រកប​ដោយ​បរិយាបន្ន ស្មើភាពនិង​​​សមធម៌ ខណៈដែល​ក្រុមហ៊ុន​ក៏​តស៊ូ​មតិ​ឱ្យ​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ស្រប។ទាំង​នេះ​គឺជា​សរសរស្តម្ភ​ពីរ​ផ្សេង​ទៀត​នៃ​គោលបំណង “ចូល​រួម​អភិវឌ្ឍ​កម្ពុជា​​ដ៏​ល្អ​ប្រសើរ”របស់ក្រុមហ៊ុន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...