ស្ថានភាពធាតុអាកាស អាចនឹងចុះត្រជាក់ ចាប់ពីស្អែក រហូតដល់ថ្ងៃទី​ ២៤ - TrueID

ស្ថានភាពធាតុអាកាស អាចនឹងចុះត្រជាក់ ចាប់ពីស្អែក រហូតដល់ថ្ងៃទី​ ២៤

January 17, 2023

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ខែមករា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពល ពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពល​ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ 

១. តំបន់ទំនាបកណ្ដាល

-សីតុណ្ហភាពអប្បបរមាន មានពី ២០-២៣ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សារសេ

-អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទ៍៖                            ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខត្តប៉ៃលិន។

២. តំបន់ខ្ពង់រាប

-សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សារសេ

-អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពី មធ្យមទៅបង្គួរ ពិសេស ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទ៍៖ ​​   ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

៣. តំបន់មាត់សមុទ្រ

-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សារសេ

-សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សារសេ

-អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

សេចក្ដីប្រកាស
សេចក្ដីប្រកាស
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...