លោក ឃួន ស្រេង ជំរុញឲ្យ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំបរិស្ថានសាលានានា ត្រៀមបើកសាលាឡើងវិញ - TrueID

លោក ឃួន ស្រេង ជំរុញឲ្យ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំបរិស្ថានសាលានានា ត្រៀមបើកសាលាឡើងវិញ

September 2, 2021

រាជធានីភ្នំពេញ ៖ កាលពីល្ងាច ថ្ងៃទី០១ កញ្ញា នៅសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំVideoConference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីពិភាក្សាលើការរៀបចំ បើកសាលារៀនឡើងវិញ ដោយបានផ្អាក ព្រោះការរីករាលដាលនៃ ជំងឺកូវីដ១៩ អស់ពេលយ៉ាងយូរ។

ជាមួយគ្នានេះ រូបលោក បានបន្តថា ស្ថានភាពជំងឺកូវីដពេលនេះបានថមថយហើយ យើងក៏អាចបើកសាលារៀន ឲ្យសិស្សចូលរៀនវិញបានហើយ ពិសេសទីតាំង ដែលមានហានិភ័យទាបមិនតែប៉ុណ្ណោះ រូបលោក បានជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំក្រុមការងារចុះសម្អាតបរិស្ថានសាលាព្រោះសាលាមួយចំនួន បានជ្រើសរើសយកទៅធ្វើ ជាទីតាំងចត្តាឡីស័ក និងមណ្ឌលព្យាបាល ជំងឺកូវីដ។

យ៉ាងណាក្តី រូបលោក បានគូសបញ្ជាក់បន្ថែមថាទីតាំងសាលារៀន ដែលនៅមាន អ្នកជំងឺកូវីដ ឬ អ្នកធ្វើចត្តាឡីស័កនោះ ត្រូវបញ្ជូនទៅទីតាំងផ្សេងៗជាក់ស្តែងដូចជា ព្រីមៀរ សែនសុខ ជាដើម។

គួរបញ្ជាក់ផងដែរថា ការរៀបចំនេះ ធ្វើឡើងគ្រប់រាជធានី-ខេត្ត ក្រោយ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់ កាលពីថ្ងៃទី៣១ សីហា កន្លងទៅ ដោយណែនាំ ឲ្យក្រសួងអប់រំ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យលើការបើកសាលាឡើងវិញនៅតំបន់មានហានិភ័យទាប មិនរងចាំបើកសាលាព្រមគ្នា​ ទូទាំងប្រទេសឡើយ ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ ថ្មីៗ

ទាក់ទងជាមួយ:
ជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...