ផ្ទុះការវែកញែកក្ដៅគគុក ក្រោយថៃយកផ្ការំដួលច្នៃ ដាក់ផ្ទាំងផ្សព្វផ្សាយរឿងភាគខ្លួន - TrueID

ផ្ទុះការវែកញែកក្ដៅគគុក ក្រោយថៃយកផ្ការំដួលច្នៃ ដាក់ផ្ទាំងផ្សព្វផ្សាយរឿងភាគខ្លួន

July 27, 2022

កម្សាន្ត ៖ ក្រោយទទួលជោគជ័យ និង ទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជនក្នុងស្រុក និងក្រៅស្រុកនោះ រឿងភាគថៃ Eternal Love ដែល Pope ជាតួឯកប្រុស និង Bella ជាតួឯកស្រីនោះ អ្នកដឹកនាំរឿងក៏សម្រេចចិត្តបង្កើតភាគ២បន្ត ដែលពេលនេះ កំពុងតែត្រៀមចាក់បញ្ចាំងលើទូរទស្សន៍ថៃ។

យ៉ាងណាមិញ គ្រាន់តែបញ្ចេញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដំបូងក្នុងរឿងភាគ Eternal Love2 នេះភ្លាម ស្រាប់តែបង្កឲ្យមាន ការវែកញែកយ៉ាងខ្លាំងលើបណ្តាញសង្គម ទាក់ទងនឹងផ្កាដែលបានដាក់ច្នៃលើផ្ទាំងនោះ។

ជាក់ស្តែង បងប្អូនខ្មែរបានបញ្ចេញមតិឲ្យខាងផលិតកម្មថៃ ត្រូវដាក់ប្រភពឲ្យបានច្បាស់លាស់នៅថ្ងៃក្រោយ ហើយក៏អរគុណដែលបានជួយលើកតម្កើងអ្វីដែលជារបស់ខ្មែរ ទៅកាន់ប្រទេសខ្លួននិងពិភពលោក ព្រោះផ្ការំដួលជាផ្កាតំណាងឲ្យប្រទេសកម្ពុជា តាំងពីថ្ងៃទី ២១ មីនា ២០០៥ មកម្លេះ។ មិនតែប៉ុណ្ណោះ​ សូមកុំភ្លេចថារបស់ណា ជារបស់ខ្លួនឯង របស់ណាជារបស់អ្នកដទៃ បើមិនយល់ច្បាស់អាចទៅស្រាវជ្រាវបន្ថែមលើGoogle។

ផ្ទុយមកវិញ ស្រាប់តែទទួលបានការវាយបកពីមហាជនថៃថា នេះហាក់គ្មានអ្វីធំដុំឡើយ ព្រោះផ្ការំដួលក៏បានប្រកាសជាផ្កាតំណាងខេត្តមួយរបស់ថៃដែរ ពោលគឺមុនខ្មែរដាក់តំណាងជារបស់ខ្លួនទៅទៀត មិនតែប៉ុណ្ណោះ ផ្ការំដួលអាចរកបានទូទាំងពិភពលោក មិនមែនតែនៅក្នុងខ្មែរមួយនោះទេ។

យ៉ាងណាមិញ បញ្ហាវែកញែកនេះនៅតែបន្ត ដែលធ្វើឲ្យ តួលេខនៃការចែករំលែក និងការបញ្ចេញមតិលើផ្ទាំងមួយនេះ ផ្ទុះខ្លាំង ជាមួយគ្នានេះ ងាកទៅមើលផ្ទាំំងផ្សព្វផ្សាយនៅថ្ងៃបន្តបន្ទាប់ គេក៏ឃើញមានការច្នៃជាមួយប្រភេទផ្កាផ្សេងៗដែរ ដែលតំណាងឲ្យនិយមន័យខុសៗគ្នា។

តើលោកអ្នកយល់ឃើញយ៉ាងណាដែរ ការច្នៃរូបភាពដាក់លើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដូច្នេះ គួរតែគិតគូរឲ្យបានដិតដល់ ឬ ទុកគ្រាន់តែជាសិល្បៈនៃការច្នៃប្រឌិត៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភពរូបភាព៖ GDH

ទាក់ទងជាមួយ:
ជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...