ភ្នំពេញ៖ បណ្តាញទំនាក់ទំនងសង្គម គឺជាមធ្យោបាយផ្សព្វផ្សាយដ៏សំខាន់មួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាការពារបរិស្ថានទាំងនៅថ្នាក់ពិភពលោកនិងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមអ្នកធ្វើការងារលើកិច្ចការការពារបរិស្ថាន។
ថ្លែងនៅក្នុងឱកាសទិវាភពផែនដីឆ្នាំ២០២២អេកូយុវទូត (YEA) ដែលជាសហគមន៍ដែលមានគោលបំណងផ្តល់អំណាចបំផុស និងអប់រំប្រជាពលរដ្ឋកម្ពុជាអំពីរបៀបរស់នៅកាន់តែមាននិរន្តរភាពបានបង្ហាញអនុសាសន៍មួយចំនួនអំពីរបៀបចូលរួមយ៉ាងងាយស្រួលក្នុងការការពារបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រើបណ្តាញទំនាក់ទំនងសង្គម។អនុសាសន៍ទាំងនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើភពផែនដីរបស់យើង»។
កញ្ញាវិន ពុទ្ធាលី អ្នកសម្របសម្រួលគម្រោងនៃអេកូយុវទូត បានមានប្រសាសន៍ថា៖
អេកូយុវទូតចាត់ទុកការលើកកម្ពស់ការយល់ដឹងការផ្សព្វផ្សាយព័ត៌មាន និងបន្ទាប់មកការចាត់វិធានការថាជាគន្លឹះសំខាន់ក្នុងការការពារបរិស្ថានកម្ពុជា។ពួកគេប្រើប្រាស់ឧបករណ៍អនឡាញ ដើម្បីជួយជំរុញឱ្យមានការផ្លាស់ប្តូរក្នុងចំណោមយុវជននៅក្នុងទីក្រុងនិងសហគមន៍ជនបទ ដើម្បីជួយពួកគេឱ្យក្លាយជាគំរូអំពីរបៀបរស់នៅកាន់តែមានសុខដុមរមនាជាមួយធម្មជាតិនិងឈានមុខគេក្នុងសកម្មភាពគម្រោងបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេផ្ទាល់។
កញ្ញា ពុទ្ធាលី បានបន្ថែមថា៖
អេកូយុវទូត ធ្វើយុទ្ធនាការបង្កើនការយល់ដឹងតាមអ៊ីនធឺណិតនៅលើភ្លែតហ្វមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗដូចជាFacebook គេហទំព័ររបស់ពួកគេដើម្បីផ្សព្វផ្សាយទៅដល់ទស្សនិកជនកម្ពុជាកាន់តែច្រើន ផ្តល់ព័ត៌មាន និងអំពាវនាវឱ្យមានសកម្មភាព។ពួកគេពន្យល់ថា លំហឌីជីថលអាចត្រូវបានប្រើប្រាស់ដើម្បីរំលេចមុំផ្សេងៗនៃបញ្ហាបរិស្ថាននិងចាប់យករឿងរ៉ាវនានាដើម្បីបំផុសគំនិតយុវជនកម្ពុជា។
លើសពីនេះទៀត បណ្តាញទំនាក់ទំនងសង្គមជួយឱ្យមានទំនាក់ទំនងជាមួយយុវជនក្នុងកម្រិតកាន់តែស៊ីជម្រៅដែលបណ្តាញទំនាក់ទំនងសង្គមទំាងនោះមានដូចជា Facebook, Messenger, Instagram, កម្មវិធីផ្ញើសារផ្ទាល់IG, មុខងារបង្កើតគ្រុប (Groups)ទំព័រឬផេក (Pages) និងកម្មវិធី (Events) នៅលើ Facebook និងផ្សេងៗទៀត។
ចាប់តាំងពីឆ្នាំ២០១៥ មក អេកូយុវទូតបានដំណើរការយុទ្ធនាការឌីជីថលផ្សេងៗជាច្រើនរួមទាំងកម្មវិធីយុវជន ដើម្បីដាក់កម្រិតដល់ការប្រើប្រាស់ប្លាស្ទិក របៀបរស់នៅកាន់តែមាននិរន្តរភាពជាងមុននិងការគាំទ្រសត្វព្រៃ។ ពួកគេបានបង្កើតឧបករណ៍សិក្សារៀនសូត្រ បានរៀបចំការតាំងពិពណ៌កម្មវិធីនិទានរឿង មហោស្រពភាពយន្ត ហើយថែមទាំងបានសហការជាមួយ KOLs ដែលធ្វើការងារលើកិច្ចការពារបរិស្ថានទៀតផងដូចជា Green Lady ជាដើម។
កញ្ញាបានបន្ថែមថា៖
តើអ្នកអាចស្វែងរកការបំផុសគំនិតនៅទីកន្លែងណា?
មានគ្រុបផ្សេងៗជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជាដែលប្រជាពលរដ្ឋអាចចូលមើល និងស្វែងយល់អំពីការការពារបរិស្ថាន ឬចូលរួម ដូចជាMekongWonders.org, Young Eco Ambassador, Green for Future Cambodia, Think Plastic, Dek Kit,ZeroW ឬអង្គការអភិរក្សនានាដូចជា WWF ឬ Wildlife Allianceជាដើម។
ប្រជាជនកម្ពុជាជាង៤០ម៉ឺននាក់ ចូលរួមយ៉ាងហោចណាស់ក្នុងគ្រុប Facebook មួយដែលផ្តោតលើការរកឃើញអ្វីមួយ ការការពារនិងការដឹងគុណដល់ភពផែនដី និងបរិស្ថានរបស់យើង។ លើសពីនេះមានអាជីវកម្មជាង២៥០នៅលើ Instagram ក្នុងប្រទេសកម្ពុជា ដែលពណ៌នាខ្លួនឯងថាជាអាជីវកម្មមិនប៉ះពាល់បរិស្ថាន។
មនុស្សគ្រប់គ្នាអាចបង្ហាញការគាំទ្ររបស់ខ្លួនដោយប្រើស្ទីគ័ររបស់Instagram ស៊ុមប្រូហ្វាល់របស់ Facebookនិងស្ទីឃ័រនៅលើ Messenger សម្រាប់ទិវាភពផែនដី។អ្នកប្រើប្រាស់ Facebook អាចចូលទៅកាន់មជ្ឈមណ្ឌលវិទ្យាសាស្ត្រអាកាសធាតុរបស់ Facebook ដើម្បីស្វែងយល់អំពីសកម្មភាពប្រចាំថ្ងៃដែលពួកគេអាចធ្វើបាននិងស្វែងយល់បន្ថែមអំពីការការពារបរិស្ថានសកល និងក្នុងតំបន់។ អ្នកប្រើប្រាស់ក៏អាចទិញទំនិញប្រកបដោយនិរន្តរភាពផងដែរតាមរយៈការជ្រើសរើសផលិតផលមួយតឹកនៅលើទីផ្សារFacebook Marketplace ជំនួសឱ្យការទិញផលិតផលថ្មី ហើយអ្នកគ្រប់គ្នាអាចប្រើប្រាស់Facebook Marketplace ដើម្បីទិញ និងលក់របស់របរមួយតឹកនៅក្នុងសហគមន៍មូលដ្ឋានរបស់អ្នកនិងនៅទីកន្លែងផ្សេងទៀតដូចជា កង់ រុក្ខជាតិ សម្លៀកបំពាក់ និងរបស់របរជាច្រើនទៀត៕