ភ្នំពេញ៖ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិ ប្រកាសឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលបានចាក់វ៉ាក់សាំងដូសទី២ហើយសូមមកទំនាក់ទំនងជាមួយក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារនាយទាហាននៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដោយភ្ជាប់មកជាមួយលិខិតចាក់វ៉ាក់សាំងកូវីដ១៩ផ្ទាល់ខ្លួនដើម្បីទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ដោយឥតបង់ប្រាក់។
សូមប្រជាពលរដ្ឋមកទំនាក់ទំនងទទួលប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ពីក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌនិងក្រុមការងារនាយទាហាននៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នូវរៀងរាល់ម៉ោងធ្វើការចាប់ពីម៉ោង៧ៈ៣០ ដល់ម៉ោង ១១ៈ០០ព្រឹក និងរសៀលចាប់ពីម៉ោង ១ៈ៣០ ដល់ម៉ោង ៥ៈ០០នាទីល្ងាចនិងតាមរយៈទូរស័ព្ទទំនាក់ទំនងនៅតាមមូលដ្ឋានខណ្ឌចំនួន ៦ ក្នុងរាជធានីភ្នំពេញ។
សូមអានសេចក្តីជូនដំណឺងលម្អិតខាងក្រោម៖