មហាសេដ្ឋីឥណ្ឌាកំពូលខ្ជះខ្ជាយ ធ្លាប់តែមានជីវិតខ្ពង់ខ្ពស់ បែរជាធ្លាក់ខ្លួនជំពាក់គេរាប់ពាន់លានដុល្លារ - TrueID

មហាសេដ្ឋីឥណ្ឌាកំពូលខ្ជះខ្ជាយ ធ្លាប់តែមានជីវិតខ្ពង់ខ្ពស់ បែរជាធ្លាក់ខ្លួនជំពាក់គេរាប់ពាន់លានដុល្លារ

September 1, 2021

ឥណ្ឌា៖ ក្នុងឆ្នាំ២០១៩ ទស្សនាវដ្ដី Forbes បានចាត់ចំណាត់ថ្នាក់ទ្រព្យសម្បត្តិសុទ្ធរបស់លោកBavaguthuRaghuram Shetty ប្រមាណ៣.១៥ពាន់លានដុល្លារអាមេរិក។ ហើយគាត់បានបង្កើតមន្ទីរពេទ្យ NMC Health និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុFinablr នៅប្រទេសអារ៉ាប់រួមដែលក្រោយមក គាត់បានល្បីល្បាញដោយសារតែការចាយលុយ ជប់លៀងសប្បាយការស្រលាញ់រថយន្ដល្បឿនលឿន និងអួតអាងអំពីការទិញអាគារដ៏ខ្ពស់ Burj Khalifa នៅឌូបៃផងដែរ។

ទោះជាយ៉ាងណាក៏ដោយអ្វីៗទាំងអស់បានធ្លាក់ចុះនៅដើមឆ្នាំ២០២១នេះ នៅពេលដែលក្រុមហ៊ុនស្រាវជ្រាវ Muddy Waters បានចេញសេចក្ដីរាយការណ៍មួយដែលបង្ហាញពីការរៀបចំចំណែកដ៏ស្មុគស្មាញរបស់ក្រុមហ៊ុនNMC ដែលបង្កឲ្យមានការចោទប្រកាន់ពីការក្លែងបន្លំនិងការបង្ហាញពីបំណុលលាក់ខ្លួនជាងពាន់លានដុល្លារអាមេរិក។ ហើយចាប់តាំងពីពេលនោះមកស្ថានភាពជីវិតរបស់គាត់បានធ្លាក់ចុះ ដោយបាត់បង់ទ្រព្យសម្បត្តិភាគច្រើន និងទទូចចង់ធ្វើការលាងសម្អាតឈ្មោះទៀតផង។ទន្ទឹមនឹងនេះដែរ សារព័ត៌មាន TheNational បានឲ្យដឹងថា ហត្ថលេខារបស់គាត់ត្រូវបានគេក្លែងបន្លំឯកសារ ហើយការធ្វើអាជីវកម្មបានដំណើរការទៅមុខដោយគ្មានការយល់ព្រមពីគាត់ ឬគាត់ដឹងឮអ្វីឡើយ។

លោក Shetty បានស្ថិតក្នុងបញ្ជីដ៏កម្រនៃអ្នកមានបំផុតដែលអាចធ្វើជាម្ចាស់អគារ Burj Khalifa ដោយគាត់បានបង្ហាញពីការទិញជាន់ទី១០០និងជាន់ទី១៤០នៃអគារ ក្នុងចំនួនទឹកប្រាក់២៥លានដុល្លារអាមេរិក។ហើយបើទោះជាចំណាញច្រើនយ៉ាងណាក៏ដោយ ក៏គាត់គ្មានបំណងចង់លក់ដែរ។

បន្ថែមពីនេះទៀតគាត់ធ្លាប់បានទិញផ្ទះសម្រាប់ប្រារព្វពិធីជប់លៀង ទិញរថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ទិញរថយន្ដបុរាណជាច្រើនគ្រឿងនិងធ្លាប់ជាម្ចាស់ដ៏មានមោទកភាពរបស់រថយន្ត Rolls-Royce Phantom ដែលជារថយន្ដមានតម្លៃចាប់ពី៤៥០.០០០ដុល្លារអាមេរិកឡើងទៅផងដែរ៕

ប្រភព: scmp

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...